ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
សម្តេចហ៊ុនសែន៖ នៅ​ក្នុងអាណត្តិនៃរាជរដ្ឋា​ភិបាលថ្មី (២០១៨-២០២៣) គឺយើង​នឹងខិតខំប្រឹងប្រែងទ្វេដង ​
Tue,18 September 2018 (Time 12:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 483នាក់)

អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងក្នុង និ​ងក្រៅប្រទេសដែលបានផ្ញើសារមកកាន់ខ្ញុំក្នុងហ្វេសប៊ុក ដែលមានសារខ្លះជាសារជូនពរ និងសារខ្លះអំពីសុខទុក្ខផ្ទាល់របស់បងប្អូនកូនក្មួយ។ ទំនាក់ទំនងជា​ប្រចាំរបស់របងប្អូន និងកូនក្មួយគឺបានបង្ហាញច្បាស់ពីមនោសញ្ចេតនា និងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលបានលើកទឹកចិត្តដល់ខ្ញុំ។ ពិតណាស់ ​សេចក្តីសុខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ។
នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី (២០១៨-២០២៣)​ គឺយើងនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងការផ្តល់ជូននូវសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែឆាប់រហ័សនិងមានប្រសិទ្ឋិភាពខ្លាំងជា​ងមុន។