ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
អគារដ៏ធំស្កឹមស្កៃរបស់វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា មានតម្លៃជិត៤០លានដុល្លារ បានបពា្ចប់ការសាងសង់ជាស្ថាពរហើយ
Mon,01 October 2018 (Time 12:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 366នាក់)

(ភ្នំពេញ)៖ ថ្មីៗនេះ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) ដែលជាបុត្រសម្ព័ន្ធនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ចប់ការសាងសង់អគារផ្ទាល់ខ្លួន១០០%ហើយ លើផ្ទៃដី ៧៥,៧៥០ម៉ែត្រការ៉េ។

អគារសិក្សាដែលទើបបញ្ចប់ការសាងសង់នេះ អាចទទួលនិស្សិតចូលរៀនបានពី ៦,០០០ ទៅ៧,០០០នាក់ ព្រមទាំងមានអគាររដ្ឋបាល អាហារដ្ឋាន បណ្ណាគារ Digital Banking បណ្ណាល័យដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប (E-Library) អគារអន្ដេវាសិកដ្ឋានសម្រាប់និស្សិតស្នាក់នៅ ព្រមទាំងមានសួនច្បារ ទីលានបាល់ទាត់ បាល់ទះ បាល់បោះ Tennis និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

អគារសិក្សាមានលក្ខណៈស្តង់ដាអន្តរជាតិ ទំនើប និងប្រកបដោយផាសុកភាព ដែលមានទីតាំងស្ថិតនៅ ភូមអន្លង់ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។