ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត សូមបួងសួងដល់ទេវតាប្រសិទ្ធពរជ័យជូនសម្តេចក្រឡាហោម ស ខេង ក្នុងថ្ងៃខួបកំណើត៦៨ឈានចូល៦៩ឆ្នាំ
Sat,19 January 2019 (Time 08:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 108នាក់)

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមន្រ្តីនគរបាលក្រោមឱវាទទាំងអស់ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យ ឲ្យសម្ដេចក្រឡាហោម ស ខេង សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កសាង និងអភិវឌ្ឃន៍នាវាកម្ពុជា កាន់តែរុងរឿងឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

សូមទេវតាតាមជួយបីថែរក្សា សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕