ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ក្រុមហ៊ុនស៊ីបាយអូថេក កំពុងកាប់បំផ្លាញព្រៃឡង់ ក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹង យោងលើអាជ្ញាប័ណ្ណដីសម្បទាន
Sat,19 January 2019 (Time 08:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 115នាក់)

ប្រភពព័ត៌មានបានឲ្យដឹងថា ព្រៃឈើនៅខេត្តស្ទឹងត្រែង កំពុងតែកាប់ដឹកជញ្ជូនយ៉ាងអានាធិបតេយ្យ។
បើតាមប្រជាពលរដ្ឋនៅសហគមន៍និយាយថា មានឈ្មោះ សុខ ជា ដែលជាមេការគ្រប់គ្រងក្រុមហ៊ុនស៊ីបាយអូថេកបានដឹកនាំកម្មករ ក្រុមហ៊ុនបានកាប់បំផ្លាញដើមឈើ ផលិតជ័រទឹករបស់ជនជាតិដើមភាគតិចអស់រាប់ពាន់ ដើមគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ច
និងមន្ត្រីបរិស្ថានចាត់វិធានការទប់ស្កាត់ឡើយ ក្រុមហ៊ុនស៊ីបាយអូថេក បានប្រើប្រាស់អាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួនប្រើប្រាស់ទៅកាប់ឈើលើដី សហគមន៍ព្រៃឡង់ទៅវិញសព្វថ្ងៃកំពុងកាប់នៅ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹង ។
យ៉ាងពេញបន្ទុក ព្រោះក្រុមហ៊ុននេះអាងទៅលើមន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើនៅពីក្រោយព្រមទាំងសមត្ថកិច្ច ជាអ្នកមើលផ្លូវឲ្យក្រុមហ៊ុន។

សកម្មបំផ្លាញព្រៃឡង់នៅចំណុចអូរ គ្រាក់កំពុងតែកាប់យ៉ាងរង្គាលគ្មានខ្លាចច្បាប់បន្តិចឡើយចំណែក អភិបាលខេត្តស្ទឹងត្រែងលោកម៉ុម សារឿន និងមន្ទីរពាក់ព័ន្ធធ្វើប្រងើយដូចជាគ្មានខ្វល់មន្តិចឡើយឬដឹងហើយធ្វើមិនដឹង។
បើតាមមន្ត្រីម្នាក់មិនឲ្យបញ្ចេញឈ្មោះបាននិយាយថា ក្រុមហ៊ុនស៊ីបាយអូថេក មានដីសម្បទានសេដ្ឋកិច្ចចំនួនតែ4007ហិចតាតឺប៉ុណ្ណោះ។តែដីសម្បទានសេដ្ឋកិច្ចទាំងមិនបានធ្វើតាមក្រសួងកសិកម្មឡើយ
ប្រជាពលរដ្ឋសំណូមពររដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងកសិកម្មដាក់កម្លាំងថ្នាក់ជាតិចុះពិនិត្យ ជាពិសេសសម្តេចហ៊ុន សែនជួយមើលមន្ត្រីថ្នាក់ខេត្តកំពុងតែឃុបឃិតជាមួយ ក្រុមហ៊ុនស៊ីបាយអូថេក។