ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
នគរបាលសេដ្ឋកិច្ចខេត្តតាមបង្រ្កាបរថយន្តដឹកឈើធីកាប៉ូបានពីរគ្រឿង ខណៈលួចដឹកជញ្ជូនរាប់ខែមកហើយ
Mon,21 January 2019 (Time 10:59 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 103នាក់)

ខេត្តស្ទឹងត្រែង ៖ រថយន្តសាំយ៉ុងពីរគ្រឿងលួចដឹកឈើប្រណិតចេញពីស្រុកសៀមប៉ាងចូលមក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងនគរបាល សេដ្ឋកិច្ចខេត្តធ្វើការបង្រ្កាប ខណៈកំពុងធ្វើសកម្មភាពដឹកចេញពីក្នុងខេត្តបន្តទៅទីផ្សារគោលដៅ។ការបង្រ្កាបនេះសមត្ថកិច្ចជំនាញបានធ្វើឡើង កាលពីថ្ងៃទី១៨ មករាម្សិលមិញវេលាម៉ោង៦ព្រឹក នៅចំណុចភ្នំក្រហម ក្នុងស្រុកសៀមបូក។

តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញថា រថយន្តទាំងពីរគ្រឿងខាងលើនេះ ត្រូវបានក្រុមឈ្មួញលួចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាង ជាច្រើនលើកច្រើនសារមកហើយ !ហើយក្រុមនេះតែងតែឈើប្រភេទឈើកកោះ។