ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ស.ជ.ណ. របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ចេញរក្សាការពារ
Mon,21 January 2019 (Time 06:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 109នាក់)

ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃ អង្គារ ១រោចខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៩នេះ មានករណីទំនាស់ដីធ្លីមួយបានកើតឡើង នៅចំណុច២១គ្រួសារ ស្ថិតនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន
ជ័យ។

ដោយមានដីកាសាលាដំបូងខេត្តបន្ទាយមានជ័យ សំណុំរឿងរក្សាការពារលេខ ១០៧ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨
បានចុះមកកន្លែងដី២១គ្រួសារ។

សូមបញ្ជាក់ថា ដីចំនួន៦៦.១៥អា ត្រូវបានសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា បានចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រេចប្រគល់ដីខាងលើ អោយមកប្រជាពលរដ្ឌចំនួន២១គ្រួសារ ដោយមានការចូលរួមពីស្ថាប័នចម្រុះរួមមាន:ឯកឧត្តម អ៉ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងនគរូបនីយកម្មសំណង់និងសូរិយោដី,ឯកឧត្តមស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្ដីការគណះរដ្ឋមន្ត្រី,ឯកឧត្តម អន ស៊ុំ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ,និងលោកប្រធានមន្ទីរសុរិយោដីរូបនីយកម្មសំណង់ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋទាំង២១គ្រួសារបនសំណូមពរទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ដល់ពួកគាត់ផង៕