ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
មេឈ្មួញឈើ ខុសច្បាប់ឈ្មោះ ស៊ីនឿន សម្រុកកាប់ ឈើហ៊ុបស្រស់ៗ នៅក្នុង សហគមន៍អណ្តូងមាស យ៉ាងគគ្រឹគគគ្រេង
Tue,22 January 2019 (Time 11:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 124នាក់)

ខេត្តរតនៈគិរី ៖ ប្រភពច្បាស់ការណ៍ពីសហគមន៍នៅក្នុងខេត្តរតនៈគិរី បានបញ្ជាក់ ឲ្យដឹងថា មេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះ ស៊ីនឿន បាននាំគ្រឿងចក្ររាប់សិបគ្រឿង ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ពីរកន្លែងស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនៈគិរីកាត់ក្បាលកាត់ចុងស្ទួចឡានកែច្នៃប៉ាកុងដឹកទៅលក់ឲ្យឈ្មួញវៀតណាម ។


ប្រជាសហគមន៍ការពារព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើ ដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរ ភូមិបាដល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគិរី ដោយប្រើរថយន្តប៉ាកុងដឹកឈើហ៊ុបមូល ទើបតែកាប់បានថ្មីហេីយ ស្រស់ៗ ពីដែនព្រៃឈើសហគមន៍ ដោយមានឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយរាប់ម៉ឺនដុល្លារ ទៅឲ្យប្រធានសហគមន៍ ឈ្មោះ ចំ ស្មើល ដើម្បីបើកដៃឲ្យមេឈ្មួញឈើទុច្ចរិតទាំងនេះ អាចដឹកនាំគ្រឿងចក្រជាច្រេីនគ្រឿងនិងកម្មករចូលទៅកាប់បំផ្លាញព្រៃឈើសហគមន៍បានទាំងបំពានច្បាប់ ។