ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
សហភាព​ការងារ​កម្ពុជាទាម​ទារ​ឲ្យ​ដោះ​លែង​ សកម្ម​ជន​ដីធ្លី​ចំនួន​២​នាក់​​ ដែល​ស​មត្ថកិច្ច​​ចាប់ខ្លួននៅ​ខេត្ត​ព្រះ​សីហនុ​​
Wed,23 January 2019 (Time 07:06 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 120នាក់)

សហភាព​ការងារ​កម្ពុជា​ របស់ ​លោក ​អាត់ ​ធន់​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិលមិញ​ដោយ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ដីធ្លី​ចំនួន​២​នាក់​ ដែល​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។​ បើ​តាម​សហភាព​ការងារ​កម្ពុជា​ ទង្វើ​អយុត្តិធម៌​នេះ ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ និង​ព្រួ​យ​បារម្ភ​ខ្លាំង​ទៅ​លើ​សុវត្ថិភាព​លំនៅឋាន ​និង​សិទ្ធិ​លើ​ដី​ធ្លី​របស់ពួកគេ​។​លោក ​ទេព ​សុផា ​និង​លោក​ ឆាយ ​រ័ត្ន​ រហូត​មក​ទល់​ពេល​នេះ ​នៅមិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ​ទេ​ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ចន្ទ ​នៅក្នុង​ទំនាស់​ដីធ្លី​មួយ នៅ​សង្កាត់១​ ខេត្ត​ព្រះសីហនុ​។​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​ការងារ​កម្ពុជា ​ព្រឹត្តិការណ៍​នេះ​ផ្តើម​ចេញ​ពី​សកម្ម​ភាព​របស់​អាជ្ញាធរ​ខេត្ត​ ដែល​ជីក​ដី​កាយ​ព្រំ ​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹង​សម្បា ​និង​ចុះ​ទៅ​យំ​ស្រែក​ក្នុង​ប្រឡាយ​ព្រំដី​ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្ម​ភាព​ជីក​កកាយ​។​ ខណៈ​នោះ ​ឈ្មោះ ​ទេព​ សុផា​ បុគ្គលិក​ស្ម័គ្រ​ចិត្ត​របស់​សហភាព​ការងារ​កម្ពុជា​បាន​ស្រែក​ហៅ​ប្រជាពលរដ្ឋ​ទាំង​នោះ​ឡើង​ពី​ប្រឡាយ​ដើម្បី​យក​បញ្ហា​ទៅ​ដោះ​ស្រាយ​តាម​ច្បាប់​ជាមួយ​អាជ្ញាធរ​ខេត្ត ស្រាប់​អភិបាល​រង​ខេត្ត​ឈ្មោះ ស្រ៊ុន ​ស្រ៊ន់ ​បញ្ជា​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន ឈ្មោះ​ទេព សុផា ​ភ្លាមៗ​តែ​ម្តង​។​