ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ទុះការរិះគន់កប់ៗមាត់បញ្ហាអធិការស្រុកសំរោងមិនខ្វល់រឿងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន
Fri,25 January 2019 (Time 07:32 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 97នាក់)

ខេត្តតាកែវ៖ បច្ចុប្បន្ននេះលោក មឿង សារ៉ុន អធិការស្រុកសំរោង រងការរិះគន់កប់ៗមាត់ ពីសំណាក់មន្ត្រីរាជការជាច្រើនរួមនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ករណីផ្ទុះការរិះគន់លាន់លឺរន្ទឺពេញស្រុកនេះ ដោយសារតែលោកមិនប្រឹងប្រែងបង្ក្រាបបទល្មើស ឬបញ្ហាដល់ប្រជាពលនៅក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ ។ ដោយមិនយកចិត្តទុកដាក់ចាត់ការបទល្មើសផ្សេងៗដូចជា ល្បែងជល់មាន់ កន្ទុយលេខ គ្រឿងញៀន ចោរកម្មជាដើម។

ក្រុមមន្ត្រីនិងពលរដ្ឋបានបន្តថា សូម្បីតែប្រជាពលរដ្ឋទៅធ្វើឯកសារពាក់ព័ន្ធផ្សេងៗ ក៏មានការយឺតយ៉ាវបំផុត ហាក់បីដូចជាមិនមានការចាប់អារម្មណ៍ក្នុងបំពេញសេវាសាធារណៈជូនពលនោះឡើយ ។ហើយបើបទល្មើសវិញទុកឲ្យរីកដូចផ្សិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ម្យ៉ាងទៀតពួកគាត់លើកឡើងថា មើលទៅលោកអធិការហាក់មានសេចក្តីសុខលើមុខតំណែងរបស់ខ្លួនណាស់ ហើយបើកូនចៅវិញអ្នកណាទៅណាទៅៗ ពេលបានផលប្រយោជន៍លោកអធិការយកតែម្នាក់ឯងគ្មានគិតគូកូនចៅនោះទេ ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីរាជការ និងពលរដ្ឋបានសំណូមពរដល់លោក អ៊ូច ភា អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការខេត្ត លោកអភិបាលស្រុកសំរោង មេត្តាជួយមើលផងលើបញ្ហានេះ ។

ទាក់ទិននឹងករណីនេះ អង្គភាពសារព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកអធិការបានទេនៅព្រឹកថ្ងៃទី ២៤ មករា ២០១៩ នេះ កន្លងមកប៉ុន្មានថ្ងៃមុនខាងអង្គភាពយើងបានទាក់ទងម្តងរួចមកហើយដែរ តែលោកប្រាប់ថាជាប់រវល់ ។