ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ទប់ស្កាត់​ជា​បន្ទាន់ វែកមុខ​ជនល្មើស​ ការពារ កុំឱ្យ​ហិនហោច
Thu,24 January 2019 (Time 05:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 115នាក់)

ខេត្តកំពង់ឆ្នាំង ៖ កាលពី​កន្លង​ទៅ​ថ្មី​ៗ​កន្លង​មកនេះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាន​នាំ​គ្នា​ដើរ​ចុះ​បាញ់ ថ្នាំ​សំគាល់​លើ​ដើមឈើ​ព័ទ្ធ​យក​ដី​ព្រៃ​ចំការ​ធ្នង់ និង​ដី​ព្រៃ​ភ្នំ រាប់រយ​ហិ​កតា​នៅ​ក្នុង​ព្រៃ​សហគមន៍ ព្រៃឈើ ពោធិ​ជ្រក​ជម្រក​រិ​ទ្ធ​សែន ដែល​មាន​ចំការ​ដើម​ធ្នង់​រាប់​ម៉ឺន​ដើម ស្ថិត​នៅ​ក្នុងភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​កំពង់លែង អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​ព្រៃឈើ​កំពុង​ មានការ​ព្រួយបារម្ភ​ដោយ​ស្នើ​សុំ​ស្ថាប័ន និង​ជំនាញ​ពាក់ព័ន្ធ​ជួយ​ចុះ​ស្រាវជ្រាវ និង​ទប់ស្កាត់​ជា​បន្ទាន់​ផង ។

លោក សឿ​ន លី​ត សមាជិក​សហគមន៍​ព្រៃឈើ​ពោធិ​ជ្រក​ជម្រក​រិ​ទ្ធី​សែន​នៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ពោធិ៍​ស្រុក​កំពង់លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​ទៅ​ក្នុង​ចំការ​ធ្នង់​ហើយ​បាន​និយាយ​​ឱ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​លោក​បានឃើញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​មក​ឈប់​នៅ​ក្នុងភូមិ​ពោធិ​ហើយ​បាន​បង្ហោះ​ដ្រូ​ន​ថត​យក​រូប​នៅ​លើ​ចំការ​ដើម ​ធ្នង់​ក្នុង​ព្រៃ​សហគមន៍​បន្ទាប់​មក​ពួ​គេ​ក៏​បាន​ចាកចេញ​ទៅ​វិញ​បាត់ ។

លុះ​ក្រោយមក​នៅ​ក្នុង ខែវិច្ឆិកា ឆ្នាំ​២០១៨ សហគមន៍​បាន​ចុះ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពោធិ​ពិនិត្យ​ព្រៃ​ចំការ​ធ្នង់​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​ក៏​បានឃើញ​មាន​គេ​បាញ់ថ្នាំ​ពណ៌​ខៀវ និង​ពណ៌​ក្រហម ព្រមទាំង​ដាក់​សញ្ញា​ព្រួញ​តាម​ដើម​ធ្នង់ ចាប់ពី​ចំណុច​ព្រៃឈើ​ក្រោយ​សាលាឃុំ​ពោធិ៍ អូរ​ថ្ម​ទឹក ដានជើង​តា​ព្រេង ភ្នំ​របង​រហូត​ដល់​ថ្នល់​ក្រហម ដែល​មាន​ប្រវែង​ដី​រាប់​គីឡូ​ដី​ម៉ែត្រ និង​មាន​ទំហំ​ប្រមាណ​រាប់​សិប​ហិ​កតា ដែល​គាត់​មិនដឹង​ថា ការ​បាញ់ថ្នាំ​តាម​ដើម​ធ្នង់​ព័ទ្ធ​ព្រៃ​ ខាងលើ​នេះ​ក្នុង​គោលបំណង​អ្វី​នោះ​ឡើយ ។

ដោយឡែក​ព្រៃ​សហគមន៍​របស់​លោក​គ្របដណ្តប់​ដើម​ធ្នង់​ជាង​២០​ហិ​កតា​ដែល​មាន​ដើម​ធ្នង់​រាប់​ម៉ឺន​ដើម ។ ក្នុង​នាម​លោក​ជា​សមាជិក​សហគមន៍​តាំង​នាម​អោយ​សហគមន៍​ទាំងមូល​សូម​អំពាវ​នាវ​ដល់​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័​ន្ឋ​សូម​មេត្តា​ជួយ​ទុបស្កាត់​នូវ​ទ​ង្វើ​ខាងលើ​ដែល​ពិតជា​មាន​ចេតនា ​ក្នុង​ការ​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​នោះ​ជា​ពុំខាន ។