ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ក្រុមហ៊ុនព្រមានលោក ជា វីរះ នឹងជាប់គុក នូវច្បាប់ ព្រហ្មទណ្ឌ ៦ ឆ្នាំ បើមិនយកឡានជូនក្រុមហ៊ុនវិញ
Thu,24 January 2019 (Time 05:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 120នាក់)

សេចក្តីជូនដំណឹងសូមប្រកាសស្វែងរកបុរសម្នាក់ឈ្មោះ ជា វីរះ ដែលជាមន្ត្រីប៉េអឹម នឹងជាបុគ្គលក្រុមហ៊ុន ផ្នែកទីផ្សារជប៉ុន ដែលបានយករថយន្ត1គ្រឿង នឹងលុយអតិថិជនចំនួនទៀត ។ បានបាត់ខ្លួនតាំងពីថ្ងៃទី ០១ ខែ ០៩ ឆ្នាំ២០១៨ ទល់មកដល់ពេលនេះ នៅពុំទាន់មកដល់ក្រុមហ៊ុនវិញ ឫក៏ខលមកប្រាប់ក្រុមហ៊ុនវិញឡើយ ។ អាស្រ័យដូចនេះ សូម ប្អូនមិត្តនៅក្នុង facebook ទាំងអស់បើស្គាល់ ឫក៏ឃើញបុរសឈ្មោះ ជាវីរះ ជួយប្រាប់ឱ្យ​មកចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផង ក្រុមហ៊ុននឹងទុកពេលឱ្យកែខ្លួនឡើងវិញ

បើតាមច្បាប់សញ្ញាណនានានៃបទល្មើស “រំលោភលើទំនុកចិត្ត” ត្រូវបានបញ្ញាតិ្តក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ២០០៩ ចាប់ពីមានត្រា ៣៩១ ដល់មាត្រា ៣៩៦ ដែលក្នុងនោះ ក្នុងមាត្រា ៣៩១ បាន​បែង​ចែកទាក់​ទងនឹងនិយមន័យ នៃការរំលោភលើទំនុកចិត្តថា “អំពើរំលោភលើសេចក្តីទុកចិត្ត គឺជាអំពើ​គៃ​បំបាត់​មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេ​ប្រគល់​ឱ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ព្រម ដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិ ទៅធ្វើការប្រើបា្រស់ជាកំណត់” ។ ឧទារហ៍ណ៍ ៖ លោក ក បានខ្ចីរបស់លោក ខ យក​ទៅប្រើប្រាស់មួយរយៈ ប៉ុន្តែ ដល់ពេលដែលត្រូវប្រគល់រថយន្តត្រលប់មកម្ចាស់គេវិញ លោក ក មិនបាន​ប្រគល់​រថយន្ត​ឱ្យលោក ខ វិញឡើយ បែរជាមានគំនិតទុច្ចរិតយករថយន្តនោះ ទៅលក់ដើម្បីលែងល្បែង ។ ក្នុងករណីនេះ លោក ក បានប្រព្រឹត្តអំពើ​រំលោភទំនុកចិត្ត ដោយសារគាត់មានចេតនាទុច្ចរិត ដោយមិនបនាប្រគល់​រថយន្តនោះ​ទៅ​ម្ចាស់គេវិញ ហើយថែម​ទាំងយកទៅលក់ថែមទៀតផង ។

ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាម មាត្រា ៣៩២ នៃក្រមព្រមទណ្ឌ បានបញ្ញាត្តិថា ៖ អំពើ​រំលោភលើទំនុចិត្ត ត្រូផ្តន្ទាទោសពន្ធាគារពី៦(ប្រាំមួយ) ខែ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០​០ (មួយលានរៀល) ទៅ ៦,០០០,០០០​០ (មួយប្រាំមួយលានរៀល) ម្យ៉ាងវិញទៀត បទល្មើសរំលោភទំនុកចិត្តក៏​ត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ​៤,០០០,០០០​០ (បួនលាន​រៀល) ទៅ ១០,០០០,០០០​០ (ដប់លានរៀល) ផងដែរ ។ កាលបើអំពើរំលោភទំនុកចិត្តនេះ ត្រូវបានប្រព្រឹត្តិ​ដោយអភិបាល ឬអ្នកត្រួតពិនិត្យមូលនិធិ ឬបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យ ធ្វើជំនួសនូវកិច្ចការរបស់​អ្នកទាំងនេះ ឬនិយោជិតដែលទទួលអាណត្តិពីនីបុគ្គល ដែលប្រព្រឹត្តិអំពើណាមួយដែលជាការរំលោភលើទំនុក​ចិត្តក្នុងគោលបំណងទទួលផលប្រយោជន៍ ដល់ខ្លួន ឬតតិយជន ឬក្នុងគោលបំណងធ្វើឱ្យខូចខាតនីតិបុគ្គល ហើយបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិរបស់នីតិបុគ្គលនោះ ។

មិនតែប៉ុណ្ណោះ អំពើរំលោភទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ​២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង​ពិន័​យ​​​ជាប្រាក់ពី ​៤,០០០,០០០​០(បួនលាន​រៀល) ទៅ ១០,០០០,០០០​០(ដប់លានរៀល)ផងដែរ ។ ប្រ​សិ​ន​​បើគេរកឃើញថាមានស្ថានទម្ងន់ទោសនេះដែរ ក្នុងមាត្រា ៣៩៤ បានចែងពីល័ក្ខខណ្ឌដែលអាចកំណត់ថាជា​ស្ថាន​ទម្ងន់ទោស​បានទាល់តែ បទល្មើសនោះ ប្រព្រឹត្តិឡើង ៖

Ø ដោយបុគ្គលណាម្នាក់ដែលបានធ្វើការអំពាវនាវដល់សាធារណជន ដើម្បីទទួលបានមូលនិធិ ឬតម្លៃ​សម្រាប់ចាប្រយោជន៍ផ្ទាល់ខ្លួន ឬជាប្រយោជន៍សម្រាប់សហគ្រាសឧស្សាហកម្ម ពាណិជ្ជកម្ម ។

Ø ដោយអាណត្តិគាហករបស់តុលារការ ឬអ្នកជំនួយរបស់តុលារការនៅក្នុងក្របខណ្ឌនៃមុខងាររបស់​ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញការងាររបស់ខ្លួន ។

Ø ដោយអ្នករាជការសាធារណ និងក្នុងក្របខណ្ឌនៃមុខងាររបស់ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញ​មុខងាររបស់ខ្លួន ។

បញ្ជាក់ : ចំណែកការបំពានកាព្វកិច្ច លើការអនុវត្តកិច្ចសន្យារដ្ឋប្បវេណី ឬកិច្ចសន្យាពាណិជ្ជកម្ម ពុំមែន​ជាកម្មវត្ថុ នៃបទល្មើសរំលោភលើទំនុកចិត្តដែលបញ្ញាត្តិក្នុងក្រមព្រហ្មទណ្ឌនោះឡើយ ។ ក្នុងករណីដែលភាគីណា​មួយមិនអនុវត្តកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យា ភាគីដែលត្រូវបានគេរំលោភបំពានអាចដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណី ។

ឧទាហរណ៍ : លោក ក បានខ្ចីប្រាក់របស់លោក ខ ចំនួន USD ១០,០០០ (មួយម៉ឺនដុល្លារអាមេរិក) ដោយបានចុះកិច្ចសន្យាខ្ចីប្រាក់ដោយកំណត់យកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៨ ជាពេលដែលលោក ក ត្រូវសង​ប្រាក់ ។ កាលកំណត់សងបានមកដល់ ប៉ុន្តែ លោក ក ពុំបានសងប្រាក់មកតាមការកំណត់ឡើយ ក្នុងករណីនេះ អំពើដែលលោក ក បានប្រព្រឹត្តិពុំមែនជា បទល្មើសរំលោភលើទំនុកចិត្ត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌឡើយ ប៉ុន្តែ សកម្មភាពនេះ ជាអំពើមិនអនុវត្តកាតព្វកិច្ចដូចមានចែងនៅក្នុងក្រមរដ្ឋប្បវេណីប៉ុណ្ណោះ ។