ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
នៅសល់តែ៤ថ្ងៃទៀតទេដល់ថ្ងៃបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិចិនវៀតណាមហើយ
Thu,31 January 2019 (Time 01:19 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 120នាក់)

ខេត្តស្វាយរៀង ៖ ខណៈដែលនៅសល់ត្រឹមតែ៤ថ្ងៃទៀតទេដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនវៀតណាម នៅតាមបណ្តាផ្សារទីប្រជុំជននានាក្នុងក្រុងស្រុកក្នុងខេត្តស្វាយរៀង គេសង្កេតឃើញមានការដាក់លក់គោម ក្រដាសសែន និងបណ្តាពាក្យស្លោកដែលយកបិតតាំងលម្អតាមគេហដ្ឋាន និងនំគ្រឿងឧភោគបរិភោគចម្រុះជាច្រើនមុខដើម្បីអបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមនេះផងដែរ។

បើយើងក្រឡេកមកមើលនៅក្រុងបាវិតវិញ នៅតាមហាងលក់ដូរ ភោគជនីដ្ឋាន ក្រុមហ៊ុន សហគ្រាស រោងចក្រ កាស៊ីណូ និងតាមបណ្តាស្រុកមួយចំនួនជាប់នឹងព្រំដែនកម្ពុជាវៀតណាមនោះក៏មានការរៀបចំតុបតែងដាក់ភ្លើងលម្អដើម្បីទទួលទេវតាឆ្នាំថ្មី នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនវៀតណាមនេះផងដែរ។