ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
លោកលីឡាជាមេខ្លោង នៅពីក្រោយបទ ល្មើសរ​បាំងលប និង​បទល្មើស​​ហ៊ុំសម្រា​ស់នៅស្រុកកំ​​ពង់លែង
Fri,15 February 2019 (Time 08:06 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 106នាក់)

លោកលីឡាជា​នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងជាមន្រ្តីគួរតែវះកាត់បង្កើតមានបទល្មើសនៅនៅស្រុកកំ​ពង់លែង
ខេត្តកំពង់ឆ្នាំង៖ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំងបាន​ឲ្យ​ដឹងថាចាប់តាំងពី​លោកលី ឡាទទួលបាន​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំងជំនួស​លោក សោម ភិ​រុណរួចមក​គឺ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ពុំមាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​ខណៈប្រជានេសាទលក្ខណៈគ្រួសារបានរិះគន់ថាលោកគឺជាមេខ្លោងបង្កើតឲ្យមានបទល្មើស។អង្គភាពយើងក្រោយពីបានទទួលព័ត៌មានថាមានអាជ្ញាធរឃុំផ្លូវទូកលោក ចេងភាគនិងលោកគង់គន់មេឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងឈ្មោះលោកលីឡា បានរៀបចំគំរោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះ.១(ជ្រុយអន្លង់កញ្ចុះ)២.(រឹម)(ស្វាយ​កាបនិងស្លាបកុក).(ប្រុស)(ក្រម៉ាល់).(ភាព)(ខ្សាច់ស្ពៃ).(ចនសារឿន)(ថ្នល់ឈើទាល)នៅមានជាច្រើនទៀតហ៊ុំសម្រាស់និងដាក់សម្រាស់បំផ្លាញធនធានជលផលក្នុងបឹងអភិរក្សសម្រាប់ពូជត្រីពងកូនជាច្រើនកន្លែងដោយមិនខ្លាចនិងញញើតច្បាប់ដាក់ទោសឡើយ។ហើ​យក្រុមនេះនៅតែបន្តដើររុក្ខរានទន្ទ្រាន កាប់ព្រៃលិចទឹកទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ គេពុំដែលឃើញ មន្ត្រីជំនាញណាមកបង្ក្រាបឡើយ។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយមាសនិងរស់នៅឃុំផ្លូវទូកស្រុកកំពង់លែងបានរិះគន់ថាអាជ្ញាធរឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នំាងឈ្មោះលោកលីឡាបាន ឃុបឃិតបើកដៃឱ្យក្រុមមេឈ្មួញទូកឌុ​កនិងបក្ខពួកអោយមានរត់ការហ៊ុំសម្រាស់និងកាប់ព្រៃលិចទឹកយកម​កដាក់សម្រាស់ តាមព្រែកគូរ)(ព្រែកក្រម៉ាល់)(ព្រែកសាច់ស្ពៃឡូតិ៍លេខ៤)(ព្រែកអន្លង់កញ្ចុះ)(ស្វាយកាប)(ស្លាបកុក)(ព្រែកតាភោគក្រៅ)(ព្រែកបែកក្អម)(កោះបាយក្រៀម)(ព្រែកតាក្លេ)នេះនិយាយតែឃុំប្រឡាយមាស។រីឯចំណែកឃុំផ្លូវទូកវិញបទល្មើសកាប់ព្រៃលិចទឹកយកមកទំលាក់ក្នុងព្រែកនិងតាមទន្លេក្រៅដើម្បីហ៊ុំសម្រាស់ពេលខាងមុខនេះមិនចាញ់ឃុំប្រឡាយមាសប៉ុណ្ណាដែរ។ក្រោយពីបានទទួលព័ត៌មានខាងលើនេះនៅព្រឹកថ្ងៃទី០៧ខែ កុម្ភៈឆ្នាំ២០១៩ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះសង្កេតឃើញថាមានបឹងនិងព្រែកច្រើនដែលជាបឹងអភិរក្សពូជត្រីត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងឈ្មោះលោកតាតសីហាក់ឃុបឃិតនិងបើកដៃឲ្យក្រុមមេឈ្មួញល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកទម្លាក់តាមព្រែកនិងទន្លេក្រៅហើយអោយមានរត់ការហ៊ុំសម្រាស់ទៀតផង។លោកឈួរច័ន្ទឌឿនអភិបាលខេត្តនៃគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងគួរមានវិធានការចុះត្រួតពិនិត្យមើលចំណុចដែលប្រជាពលរដ្ឋរាយការណ៍ថាមានអាជ្ញាធរឃុំប្រឡាយមាសនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលថាបានរៀបចំគំរោងនិងមេខ្លោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះដូចខាងលើនិងមានរត់ការហ៊ុំសម្រាស់យកលុយទៅអោយមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួនតូចក្នុងខេត្តទៀតផង។បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះបានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លានទៅ៥លានរៀល ២.ដឹកជញ្ជូនសម្រាស់ មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា ៣.ដាក់សម្រាស់ហ៊ុំចាប់ត្រី មាត្រា១០០ដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំពិន័យប្រាក់ពី៥លានទៅ៥០លានរៀល។ប្រជាពលរដ្ឋរកស៊ីលក្ខណៈគ្រួសារបានរិៈគន់ក្រុមអាជ្ញាធរឃុំផ្លូវទូកនិងឃុំប្រឡាយមាសនិងមន្ត្រីជំនាញថាយកច្បាប់មកដាក់ក្រោមគូថអង្គុយឃុបឃិតគ្នាទទួលសំណូកពីជនល្មើសមិនគិតពីផលប្រយោជន៍របស់ជាតិឡើយ។