ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម និងអាជ្ញាធរសង្កាត់ជ្រោយចង្វា
Fri,15 February 2019 (Time 08:06 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 116នាក់)

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ជាសាសនិកឥស្លាមចំនួនប្រមាណ៣០០នាក់ នៅវិហារ កូឡាលោម ក្នុងភូមិ២ និងអាជ្ញាធរសង្កាត់ជ្រោយចង្វា នៃខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះសម្តេចភក្តីបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជូនចំពោះបងប្អូន ហើយព្រមជាមួយនេះសម្តេចក៏បានជម្រាបជូនអំពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗរបស់ប្រទេសជាតិ និងបើកបង្ហាញពីឧបាយកលពិសពុលដែលក្រុមប្រឆាំង គាំទ្រដោយកម្លាំងអមិត្តទាំងក្នុង ទាំងក្រៅប្រទេស ប៉ុនប៉ងធ្វើឲ្យមានការជ្រួលច្របល់ បាត់ស្ថិរភាពនយោបាយ និងបាត់ជំនឿមកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន ផងដែរ។
ជាមួយគ្នានោះសម្តេចប្រធានព្រឹទ្ធសភាក៏បានផ្តាំផ្ញើដល់អាជ្ញាធរសង្កាត់ ភូមិ និងបងប្អូនប្រជាពលរដ្ឋ ត្រូវរួមសាមគ្គីឯកភាពគ្នាទាំងការគោរពប្រតិបត្តិកិច្ចការសាសនា ទាំងការលើកកម្ពស់ជីវភាពរស់នៅ ការងារ និងរួមគ្នាកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង ជាពិសេសការពារសុខសន្តិភាពរបស់សង្គមជាតិយើងសព្វថ្ងៃ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង និងពុះពាររាល់ឧបសគ្គការលំបាកយ៉ាងច្រើនមហិមា ទើបទទួលបានដូចសព្វថ្ងៃនេះ៕