ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ថ្ងៃចូលឆ្នាំចិ​នយើ​ងសង្កេតឃើញ បងប្អូនប្រជាពលរដ្ឋនិងទេសចរ ចេញទៅកំសាន្តនៅ​តាមរមណី​យដ្ឋាន ជាពិសេ​សនៅតំប​ន់សមុទ្
Fri,08 February 2019 (Time 08:36 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 107នាក់)

នៅក្នុងថ្ងៃចូលឆ្នាំចិនយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកំសាន្តនៅតាមរមណីយដ្ឋាន ជាច្រើនជាពិសេសនៅតំបន់សមុទ្រ។ក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះចរាចរណ៍ ក៏មិនសូវស្ទះគឺដោយសារបងប្អូនចេញទៅជួបជុំក្រុមគ្រួសារនិងកំសាន្តសប្បាយនៅតាមបណ្តាខេត្តនិងចេញក្រៅប្រទេស។សព្វថ្ងៃនេះមធ្យោបាយ ធ្វើដំណើរមានគ្រប់ជម្រើសហើយផ្លូវធ្វើដំណើរក៏កាន់តែងាយស្រួល។ រីឯសុវត្ថិភាពសន្តិសុខគឺធានាបានល្អនៅគ្រប់ទីកន្លែងដែលកាន់តែផ្តល់ឱកាស អោយពលរដ្ឋនិងទេសចរទៅកំសាន្តសប្បាយដោយគ្មានការភ័យព្រួយ។ មានសន្តិភាពគឺមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស។សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់ខ្ពស់អោយគ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងគ្នានៅលើស្ពានឬលើផ្លូវកោងតូចចង្អៀតឬមានឡានសណ្តោងធំៗចៀសវាង គ្រោះថ្នាក់ដោយចៃដន្យណាមួយដែលធ្វើអោយយើងសោកស្តាយអស់មួយជីវិតជាពិសេសនៅក្នុងថ្ងៃបុណ្យ ចូលឆ្នាំចិននេះ។សូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា៕