ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ឈ្មោះ ម៉ាប់ ជា​មេ​ការ ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទឈើ ​សុ​ក្រម​ ស្រឡៅ​ កកោះ ​ចូល​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​
Mon,18 March 2019 (Time 02:04 PM)
ដោយ ៖ CBN Tv Online (ចំនួនអ្នកអាន: 179នាក់)

ខេត្តមណ្ឌលគិរីៈ កក្រើក ល្បីល្បាញទៀតហើយនៅខេត្តមណ្ឌលគិរីបែកធ្លាយមេឈ្មួញធំពីរនាក់ម្នាក់ប្រុសរីឯមួយនាក់ទៀតស្រីគេហទំព័រwww.cbntvonlineមិនទាន់បញ្ចេញរីឯឈ្មួញប្រុសស្ថិតនៅកោះញែកនិងឈ្មួញធំស្រីល្បីមានខ្នងដ៍រឹងមាំនោះស្ថិតនៅភូមិដេអេ ទូរទស្សន៍CBNTVonlineនឹងផ្សាយឈ្មោះមេធំទាំងពីនូវពេលក្រោយទៀត។ឈ្មោះ ម៉ាប់ ជាមេកោរ ដឹកជញ្ជូន​ឈើ​ប្រណីត​មានសុក្រមស្រឡៅកកោះចូល​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​
មណ្ឌលគិរី ៖ ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ក្នុងរយៈដើមខែកុម្ភ: ឆ្នាំ​២០១៩នេះ ឈ្ឈ្មួញឈើឈ្មោះម៉ាប់ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​​យ៉ាង​ពេ
ញបន្ទុកដោយពុំមានមន្ត្រីជំនាញ ឬ​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​ចាត់វិធាន​ការ​ទប់ស្កាត់ និង​បង្ក្រាប​ម្តងណា​ឡើយ​។

ក្រុមសកម្មជនការពារព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ក្បួន​រថយន្ត​ដឹក​ឈើប្រណិត របស់​មេ​ឈ្មួញ​ជា​ទូទៅ​គឺ​តែងតែធ្វើ​សកម្មភាព​លួច​ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅពេល​យប់​តាមច្រកទ្វេរភាគីខាងលើទៅកាន់ច្រកដាក់ដាំយ៉ាងអនាធិបតេយ្យជាទីបំផុត ដោយ​ក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​របស់​មេ​ឈ្មួញប្រៀប​បី​ដូចជា​រថយន្ត​ដឹក​បុណ្យកឋិន​អ៊ីចឹង​? ក្នុង​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​មិន​ហ៊ាន​ក្អក​ជាមួយនិង​មេ​ឈ្មួញនោះទេ​?​។​

​​ទោះបីជា​សម្តេច ហ៊ុន សែន បាន​ព្រមាន​យ៉ាងណាក៏ដោយ​ក៏​ឈ្មោះ ម៉ាប់ ិជាមេការបែជាផ្គើននឹងអនុសាសន៍របស់សម្តេចហើយកំពុងតែ​ល្បីល្បាញ​ទៀតហើយ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​ប្រឆាំង​នឹង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុ​ន សែន ដោយ​ខណៈ​ពេល​នេះ កំពុងដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ ក្នុងខេត្តមណ្ឌលគិរី ដែលមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ជារៀងរាល់យប់ តាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងដោយគ្មាន​ស្ថាប័ន​សម្ថ​កិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ឡើយ​ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងទៀតថា ជំនួញឈើប្រណីតដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង​ទាំង​យប់​បែប​នេះ​បាន​កំរើក​ឡើង​វិញ​ហើយ​តាម​ច្រកទ្វារ ទ្វេភាគីអន្តរជាតិ ដាក់​ដាំ​ក់ដាំដែលគ្មានមន្ត្រីជំនាញអើពើបន្តិចសោះឡើយ? ។ ថ្មី​នេះ គេ​បាន​ប្រទះ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង​ប្រមាណចំនួនជាង60ទៅ70 គ្រឿង កំពុងតែចរាចរលើផ្លូវជាតិចេញពីស្រុកកោះញ៉ែក កាត់ក្រុងសែនមនោរម្យឆ្ពោះទៅកាន់ច្រកទ្វារទ្វេភាគីអន្តរជាតិដាាក់ដាំយ៉ាងរលូន ។​ ដែលមន្រ្តីទាំងអស់ក្នុងខេត្ត
មណ្ឌលគិរី បិទភ្នែកប្រមូលលុយពីបទល្មើសដាក់ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​ទៅវិញ។

#​ប្រភព​ដដែល​នោះ បាន​ខ្សឹប​ប្រាប់​ថា ម្ចាស់រថយន្ដជាច្រើនគ្រឿងនេះត្រូវបានគេស្គាល់
ឈ្មោះថា ម៉ាប់ជាមេការដែលកំពុងតែរត់ការជាមួយស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ធ្វើ​ការដោះ​ស្រាយ​គ្នា​ស្ងាត់ៗ​ស៊ី​តាម​ជំនាញ​ដែល​ហាក់ដូចជា​មាន​ភាពអនាធិ
បតេយ្យជាទីបំផុតអាចបង្កអសន្តិសុខក្នុងសង្គម​ជាក់​ជា​មិនខានឡើយនឹងធ្វើអោយបាត់បង់ធនធានធម្មជាតិ។ថ្មីៗនេះផងដែឧបនាយករដ្ឋមន្រ្តីបានព្រមានដកតំណែងចេញបើគ្មានការបង្រ្កាបរាល់បទល្មើសព្រៃឈើដែលកើតឡើងក្នុងដែនរបស់ខ្លួនគ្រប់គ្រងនោះទេ។
សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ចំឈ្មោះលោកស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីនេះតែម្ដងតែលោកអភិបាលខេត្តហាក់បីដូចមិនបានអនុវត្តន៍តាមប្រសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្រ្តីនោះទេនៅតែបើកភ្លើងខៀវអោយមេឈ្មួញនឹងបទល្មើសកើតមានយ៉ាងអនាធិបតេយ្យពេញបន្ទុក។
ប្រជាពលរដ្ឋបានសំណូមពរដល់លោកស្នងការនគរបាល​ខេត្ត​មណ្ឌលគិរី​និង​ជាពិសេស លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត មណ្ឌល​គី​រី​គួរ​មាន​វិធានការ​ឲ្យបាន​ឆាប់​កាន់តែ​ប្រសើរ ពីព្រោះ​ចៀសវាង​ការរិះគន់​ពី​មហាជន សង្គម​ស៊ីវិល ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្ត មណ្ឌលគិរី​នេះ តែម្តង ។​

ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធ​និង​ជុំវិញ​ករណី​ខាងលើ​នេះ អង្គភាព​គេហទំពរ័www.cbntvonlineយើងខ្ញំបាន​ទាក់ទងទៅ​ឈ្មោះ ម៉ាប់ ដែរ តែ​Tមិនចូល។ ចំណែក​លោក ឡោ សុខាស្នងការខេត្ត​មណ្ឌល​គី​រី​ក៏​មិន​មានឆ្លើយតបដែរ ដោយទូរស័ព្ទតេចូលប៉ុន្តែគ្មានអ្នកលើក ៕