ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
មេ​ឈ្មួញ​ឈើ​ដ៍​ល្បី​ឈ្មោះ​លោក​ទឹម​ជា​មន្ត្រី​យោធា​វរ​សេនា​តូច​លេខ​2​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យ៉ាងសកម្ម​នៅ​ខេត្ត​ក្រចេះ​!​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​មិន​បង្រាប​ធ្វើ​មិនដឹងមិនឮ​។​
Sat,23 March 2019 (Time 11:47 AM)
ដោយ ៖ CBN Tv Online (ចំនួនអ្នកអាន: 75នាក់)

ខេត្ត​ក្រចេះ ៖ ជា​រៀងរាល់​យប់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​7A​គេ​សង្កេត​ឃើញ​រថយន្ត​កែឆ្នៃ រថយន្ត​បង្កុង គោយន្ត​កន្ត្រៃ រ៉ឺម៉ក ជាច្រើន​គ្រឿង បាន​ដឹក ជញ្ជូន​ឈើ​ឥតឈប់ឈរ ចេញពី​ក្នុង​ព្រៃ កាត់មុខ ស្នាក់ការ ជំនាញ​មេព្រៃ​៣​កន្លែង​បាន​យ៉ាង​រលូន ។
​ទី​០១​គឺ​សង្កាត់​រដ្ឋបាល​ព្រៃឈើ អូរ​គ្រៀង ដែល​គ្រប់គ្រង​ដោយ លោក កែវ ចំណាន ទី​០២​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃំ​ុ​រលោះ​មានជ័យ ដែល​គ្រប់គ្រង​ដោយ​លោក ណុប រិទ្ធ
​ទី​០៣​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ដែល​គ្រប់គ្រង​ដោយ​លោក ប៉ាល់ សុខ​កែវ​។​
​ដោយ​ឆ្ពោះទៅ​ដាក់​ចុះ​ទូក​លក់​បន្ត នៅ​ចំណុច ភូមិ​កញ្ជ​និង​ភូមិ​ឈើទាល​ភ្លោះ​។​

​ជាមួយគ្នា​នោះ សេចក្ដីរាយការណ៍​បាន​ឲ្យ​អង្គភាព​យើងខ្ញុំ​ដឹង​ថា ក្នុងចំណោម​ឈ្មួញ​ឈើ​នោះ​គេ​ស្គាល់​ច្បាស់​គឺ​ឈ្មោះ ពូ ទឹម អ្នកជំនាញ​រត់ការ​ផ្លូវ​យ៉ាង​ស្ទាត់ជំនាញ ។ ហើយ​រថយន្ត​ជាច្រើន​ប្រភេទ​នេះ​!​ក្នុង​មួយ​យប់ៗ​សម្រុក​ដឹកឈើ​មិន​ក្រោម​ពី​១០​ទៅ​១៥​គ្រឿង​ទេ​។​

​ក្នុង​នោះ​រថយន្ត​០១​គ្រឿង​ដឹក​ផ្ទុក​បាន​ចាប់​ពី​៥​ទៅ​៧​ម៉ែត្រគូប​ឯណោះ​,,!​សម្រាប់​រថយន្ត​កែច្នៃ​បង្កុង​ក្នុង​មួយ​គ្រឿង​ដឹក​ចាប់ពី​១០​ទៅ​១៥​ម៉ែត្រគូប​។ ឯ​រ៉ឺម៉ក​ដឹក​បាន​ចាប់​ពី​៤​ទៅ​៥​ម៉ែត្រគូប​ក្នុង ១ រ៉ឺមក​។​

​សកម្មភាព​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​កាត់មុខ​ស្នាក់ការ​ជំនាញ​មេព្រៃ​ទាំង​៣​កន្លែង នោះ ត្រូវបាន​មហាជន ដាក់​ការសង្ស័យថា មេ​ឈ្មួញ​ឈ្មោះ​ពូ ទឹម ប្រាកដជា​ផ្ដល់​ផលប្រយោជន៍​ច្រើនសន្ធឹក ឲ្យមក​មន្ត្រី​មេព្រៃ​ទាំងនោះហើយ ទើប​សកម្មភាព​របស់​ខ្លួន​ប្រព្រឹត្តទៅ​បាន​យ៉ាង​រលូន​ឥត​ស្ទាក់ស្ទើ !​។​

​ពលរដ្ឋ​បន្តថា ឈើ​របស់​មេ​ឈ្មួញ​មិន​ត្រឹមតែ​ដឹក​ឆ្លងកាត់​ស្នាក់ការ​ជំនាញ​មេព្រៃ​៣​កន្លែង​នេះ​ទេ​។ ថែម​ទាំង​ដឹក​ឆ្លងកាត់​ទឹកដី​នៃ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ដែល​គ្រប់គ្រង​ដោយ​លោក សូម សារិទ្ធ អភិបាលស្រុក នឹង​បន្ត ដឹក​ឆ្លងកាត់​ទឹកដី​ក្រុង​ក្រចេះ ដែល​គ្រប់គ្រង​ដោយ លោក ញឹម វណ្ណៈ អភិបាលក្រុង​ក្រចេះ ដើម្បី​ឆ្ពោះ​ទៅ​ដាក់​ចុះ​ទូក​លក់​បន្ត នៅ​ចំណុច ភូមិ​កញ្ជ​និង​ភូមិ​ឈើទាល​ភ្លោះ !​។​

​រាល់​សកម្មភាព​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​នេះ ត្រូវបាន​ប្រជាពលរដ្ឋ សំណូមពរ​ដល់​លោក វ៉ា ថន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ​ថ្មី មេត្តា​ពិនិត្យ​និង​ទប់ស្កាត់​បទល្មើស​ទាំងនោះ​ផង​ទាន​,,!​។​
​ដើម្បី​កំ​ឲ្យ ធនធាន​ព្រៃឈើ​ហិនហោច​លឿន​ពេក​,,​ពិសេស​ជាងនេះទៅទៀត​គឺ​ដើម្បី​ឲ្យ​បទបញ្ជា សម្ដេច​តេជោ ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ មាន​ប្រសិទ្ធភាព​ខ្លះ​ផង​សម្រាប់​ខេត្ត​មួយ​នេះ ៕