ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​ឧត្តមសេនីយ៍ទោឡោ​សុខា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី កំពុង​ឲ្យមាន​ចរាចរ​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​ស្រុក​យួន​
Tue,02 April 2019 (Time 05:11 PM)
ដោយ ៖ CBN Tv Online (ចំនួនអ្នកអាន: 152នាក់)

ខេត្ត​មណ្ឌលគិរី​: សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា គ្រាន់តែ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ គឺ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ប្រភេទ​ផ្សេងៗ​ទៀត​ចេញ​ទៅ​ស្រុក​យួន​រាប់ពាន់​គ្រឿង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែល​មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧​។​

​តាម​សេចក្តីរាយការណ៍​ពី​ក្រុម​ពលរដ្ឋ​ដែល​រក​សុីដឹ​ក​ឈើតាម​ម៉ូតូ​ជា​លក្ខណៈ​គ្រួសារ​បានឲ្យដឹងថា ដោយ សារ​តែ លោក សា ផល្លា ជា​មិត្ត​ភ័ក្តិ​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ នឹង​លោក ឡេង សោភ័ណ្ឌ មេបញ្ជាការ នគរបាល ការពារ ព្រំដែន​វរៈ​លេខ​៦២១ ទើប​មេបុ​ស្តិ៍​ឡា​ប៉ាខេរូប​នេះ ហ៊ាន​ប្រើ​ឈ្មោះ​លោកស្នងការ បេ​ើ​ក​ឲ្យ​មាន​ចរាចរ ឈើ ខុសច្បាប់​ឆ្លងដែន​ទៅ​ស្រុក​យួន​បាន​បន្ទាប់ពី​ចំណាយ​លុយ​មួយចំនួន​ធំ​ទិញ​យក​តំណែង​ជា​មេ​ប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំំ​ដែន​ច្រក​ឡា​ប៉ា​ខេ​មិនបាន​ប៉ុន្មាន​ខែ​ផង លោក សា ផល្លា ត្រូវបាន​ក្រុម​អ្នករកស៊ី​ដឹក ឈើ​ខុសច្បាប់​ឆ្លងដែន​យក ទៅ​លក់ នៅ​ស្រុក​យួន ចោទប្រកាន់ថា​បាន​ប្រើ​ឈ្មោះ​លោក ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី ទៅ​គាប សង្កត់ បង្ខំ​ឲ្យ​ពួក​គេ​បង់​ប្រាក់​តាម​ការកំណត់​ដែល​ខ្លួន​ចង់បាន​។​

​ច្រករបៀង​ទាំងអស់នេះ​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​យ៉ាង​ធំ របស់លោក សា ផល្លា ក្នុង​ការប្រមូល​លុយ​ស្រង់ ដើម​បន្ទាប់ពី​ចំណាយ​ទិញ​យក​តំណែង ជា​មេ​ប៉ុស្តិ៍​ព្រំដែន​គោ​កឡា​ប៉ា​ខេ​។ សេចក្តី​រាយ​ការ​បន្ត​ថា លោក​សា ផល្លា បាន​ដាក់​កំណត់​តម្លៃ​ឲ្យ​ឈ្មួញ​ឈើ​បង់​ប្រាក់​ឲ្យ​ជា​កំណត់ ដោយ​ក្នុង ម៉ូតូ​ដឹក ឈើ​០១ គ្រឿង​បង់​ជូន​លោក​៨០០០០​រៀល ចំណែក​ម៉ូតូ​អូស​រឺ​ុ​ម៉កកំណត់​ឲ្យ​បង់ ១៥៥០០០​រៀល និង​រថយន្ត កា​មេ​រីត្ រូ​វ​បង់​១៨០០០០ រៀល បន្ថែម​ពីលើ​នេះ​ទៅទៀត លោក សា ផល្លា ដក​ថ្លៃ​ក្បាល​ឡាន​និង​រឺ​ុ​ម៉ក​១០០០០០ រៀល ម​ន្ថែ​ម​ពីលើ តម្លៃ​ឈ្មួញ​បង់​ធម្មតា ដោយ​បញ្ជាក់​ប្រាប់ថា​ទុក​ជូន​មេៗ​ថ្នាក់​ខេត្ត​។

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ជំនាន់​មេ​ប៉ុស្តិ៍​ឡា​ប៉ា​ខេ​មុន មានការ​យល់យោគ​លើដី​តម្លៃ​ដឹក ឈើ​ឆ្លង ដែន តែ​មក ដល់ រជ្ជកាល​លោក សា ផល្លា វិញ​គឺ​ត្រូវបាន​កំណត់​ថ្លៃ​ដោយ​គ្មាន​ការលើកលែង​ឡើយ​។ ប្រភព​ដដែល​បានឲ្យ​ដឹង​ដែរថា ក្នុង​មួយ​ថ្ងៃៗ​ឈើ​ប្រណីត គ្រប់​ប្រភេទ ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​តូចៗ​ជាច្រើន​គ្រឿង និង​តាម​ម៉ូតូ​រាប់រយ​គ្រឿង ឆ្លងដែន​តាម​ច្រក របៀង​ចំនួន​៧ ក្រោម​ការគ្រប់គ្រង​របស់លោក សា ផល្លា ជាពិសេស​នៅ ពេលយប់​។​ច្រករបៀង​ទាំង​៧​នេះ​រួមមានៈ​ទី​០១​ច្រករបៀង​(​ងាំ​យូ​លិ​ត​) ទី​០២​ច្រក របៀង​(​ងាំ​តា​យិន​) ទី​០៣​ច្រក របៀង​(​ងាំ​បាមូល​) ទី​០៤​ច្រក របៀង​(​ងាំ​បាឡាង​)​ទី​០៥​ច្រករ​បៀ (​ងាំ​បា​វ៉េ​) ទី​០៦​ច្រករបៀង​(​ងាំ​ដី​)​និង​ទី​០៧ ច្រករបៀង (​ងាំ​ចាន់ៗ​)​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ក៏​បានឲ្យ​ដឹង​ដែរថា នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ក្រុម​ឈ្មួញ​នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មាន​ការឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន ក៏​ដូច​ជា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យស្រប​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​នោះទេ​។

​ជាងនេះទៅទៀត​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះ​ទៅ​បំពេញបេសកកម្ម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​ក្រុម​ឈ្មួញ​ធំៗ​ដែល​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​រាប់ពាន់​រថយន្ត​សាំ​យ៉ុង​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ នោះឡើយ​៕