ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​ភូមិ​ដេ​អេ មាន​ឈ្មោះ​ចែ​រឿន​,​ចែ​ខុម និង​លោក ទូ ថ្លើមធំ​អួតអាង​ថា​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​ឬ​ចាប់​ឈើ​គាត់​ទេ​? ព្រោះ​បាន​បង់លុយ​រាប់ម៉ឺន​ដុល្លារ​ឲ្យ​សមត្ថកិច្ច ,​មន្ត្រី​ជំនាញ​រួចរាល់​អស់​ហើយ​នឹង​ក្លាយជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ថែម​ទៀត​ផង​
Thu,23 May 2019 (Time 02:26 PM)
ដោយ ៖ CBN Tv Online (ចំនួនអ្នកអាន: 168នាក់)

​ខេត្ត​មណ្ឌលគិរី​៖ ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា បច្ចុប្បន្ន​មាន​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ដ៏​ល្បីៗ​ឈ្មោះ​ប្រចាំ​ភូមិ​ដេ​អេ ក្នុង​ឃុំ​ពូជ្រី ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ដែល​គេ​ស្គាល់​ឈ្មោះ​យ៉ាង​ច្បាស់​ថា ចែ​រឿន ,​ចែ​ខុម និង​លោក ទូ ថ្លើម​ធំ ដោយ​បាន​បង្កើត​ឃ្លាំង​ស្តុប​ឈើ​និង​រោង​សិប្បកម្ម​អត់​ច្បាប់​យ៉ាង​អនាធិបតេយ្យ​នៅ​ខាងក្រោយ​ផ្ទះ​ឯ​ខាង​មុខ​បិទ​របង​ជិត​គ្មាន​អ្នក​ណា​ហ៊ាន​អេីត​ក្បាល​ចូល​ទៅ​បាន​ទេ​ក្រៅ​ពី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ទៅពិនិត្យ​នឹង​យក​លុយ​ខែ​ពី​ម្ចាស់​ឃ្លាំង​និង​សិប្បកម្ម​នេះ ដែល​គេ​សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត​នោះឡើយ ហើយ​ធ្វើ​ការ​កែច្នៃ​ឈេ​ី​លំៗ​ពាក់កណ្ដាល​កែច្នៃ​សំរាប់​ដឹកយក​ទៅ​លក់​នៅ​វៀតណាម​។​

​ប្រភព​បានឲ្យដឹងថា មេ​ឈ្មួញ ចែ រឿន , ចែ ខុម និង​លោក ទូ ថ្លើមធំ​នេះ​មាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ ពី​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ​ផ្សេងៗ​ទៀត​ដែល​ពួកគេ​ធ្វើ​ការកាប់​និង​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​សហគមន៍ និង​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​មួយចំនួន​ទៀត​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​និង​ការពារ​ដោយ​កម្លាំង​ជំនាញ​បរិស្ថាន ក្នុង​ស្រុក​កោះ​ញែក​និង​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី យក​មក​ស្តុប​ទុក​នៅ​ចំណុច​ភូមិ​ដេ​អេ ដើម្បី​លក់​បន្ត​ឲ្យទៅ​ក្រុម​ឈ្មួញ នឹង​ធ្វើ​ការដឹកជញ្ជូន​ឆ្លងដែន​យកទៅលក់​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ទ្វេរ​ភាគី​មួយចំនួន​នៅក្នុង​ទឹកដី​នៃ​ខេត្ត​មណ្ឌលគិរី ជា​រៀង​រាល់​ថ្ងៃនេះ​។​

​ជាក់ស្ដែង​លោក ទូ ថ្លើម​ធំ ហ៊ាន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​ប្រកាស​ដាក់​បទបញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​ត្រូវតែ​ធ្វើ​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យខាងតែបាន​ដោយ​គ្មាន​ការយោគយល់​? ចុះ​ហេតុអ្វី​បានជា​លោក ទូ ថ្លើម​ធំ នេះ​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ប្រភេទ​ដូចជា​ឈើ​សុ​ក្រំ ឈើ​ធ្នង់ ឈើ​កកោះ ដែល​ដឹក​ចេញពី​ភូមិ​ពូជ្រី ឆ្លងកាត់​ក្រុង​សែន​មនោ​រម្យ ឆ្ពោះ​ទៅ​ស្រុក​កែវ​សី​ម៉ា តាម​រថយន្ត​សាំ​យ៉ុង​ចំនួន​៥​គ្រឿង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ចំណែកឯ​ថៅកែ​ឈ្មោះ​ចែ​រឿន និង​ចែ​ខុម ក៏​បាន​ដឹក​ឈើ​ចេញពី​ឃ្លាំង​ស្តុប និង​រោង​សិប្បកម្ម​ដេ​អេ​យកទៅ​លក់​តាមរថយ​ន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​និង​រថយន្ត​លុច​ស៊ី​ស​ពណ៌​ស​៣០០​និង​៣៣០ យកទៅ​ចែកចាយ​លក់​គ្រប់​ច្រកល្ហក​នៅ​តា​បណ្តា​ផ្លូវជាតិ​លេខ​៧៦A រួច​ដឹក​ចូល​ទៅ​ច្រព្រំដែន​ឡាប៉ា​ខេ និង​តាម​ច្រករបៀង​មួយចំនួនទៀត ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ស្ទាក់​ចាប់​ឬ​បង្ក្រាប​នោះ​ឡើយ​។​

​ប្រភព​បន្ត​ឲ្យដឹងទៀតថា ការដឹកជញ្ជូន​ឈើ​ពាក់កណ្ដាល​កែច្នៃ​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ទាំង​បី​នាក់​នេះ​គឺ​សុទ្ធតែ​ជា​អ្នក​មាន​រថយន្ដ​ផ្ទាល់ខ្លួន ដូចជា​ចែ​រឿន មាន​រថយន្ត​សាំ​យ៉ុង​២​គ្រឿង និង​ចែ​ខុម មាន​រថយន្ត​លុច​ស៊ី​ស​២​គ្រឿង​និង​សាំ​យ៉ុង​៣​គ្រឿង ដែល​គេ​បាន​សង្កេត​ឃើញ​ដឹក​ជ​ញូន​ឈើ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិនចេះ​ខ្លាច​អ្នកណាម្នាក់​នោះឡើយ ព្រោះ​ពួកគេ​អះអាងថា​បាន​បង់លុយ​ចំនួន​ពី​១​ម៉ឺន​ដុល្លារ​ទៅ​១៥០០០​ដុល្លារ ក្នុង​១​ខែៗ​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​នៅ​គ្រប់​ច្រកល្ហក​តាម​ដងផ្លូវ​(​ម៉ា​អ៊ែម​)​អស់​ហេ​ី​យ ពិសេស​ស្នាក់​ការ​របស់​ជំនាញ​បរិស្ថាន​ដែល​បាន​ដាក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦A នេះ​តែម្តង​។

​មជ្ឍដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​បញ្ហា​ទាំងនេះ​ត្រូវបាន​ដាក់​ជា​សំណួរ​បែប​ត្រង់ៗ​ថា ប្រជាពលរដ្ឋ​ឆ្ងល់​ថា តើ​ការដាក់​ស្នាក់ការ​ចាំ​ទប់ស្កាត់​និង​បង្ក្រាប​? ឬ​ក៏​ដាក់​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ឈើ​របស់​ក្រុម​ឈ្មួញ​ទាំងនោះ ដើម្បី​យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​រៀងខ្លួន​តើ​មែន​ដែរឬទេ​?​តែ​បើ​ពុំ​មែន​ទេនោះ​? មូលហេតុ​អ្វី​បានជា​មិន​បង្ក្រាប​បែបនេះ​? មូលហេតុ​ដែល​ពួកគេ​ដាក់​សំណួរ​បែបនេះ គឺ​ផ្អែក​ទៅលើ​ការសង្កេត​ឃើញ​របស់​ពួក​គាត់​ថា​ក្នុង​មួយ​ថ្ងៃៗ​មួយ​យប់ៗ​មាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រភេទ​កែច្នៃ​ពាក់កណ្ដាល​ជ្រក​ក្រោម​ថា​មានច្បាប់​ជា​ច្រេី​ន​គ្រឿង​ចូល​ទៅ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ទាំងនោះ ហើយ​បែរជា​មន្ត្ត​្រី​ជំនាញ​និង​សមត្ថកិច្ច​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​បទល្មើស​ក៏​ក្លាយជា​អ្នក​កាង​ធ្វើ​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​តាម​អំពើ​ចិត្ត​មាន​សកម្មភាព​យ៉ាង​រលូន​ទៅ​វិញ​។​

​ពាក់ព័ន្ធ​នឹង​ករណី​មេ​ឈ្មួញ​ទុច្ចរិត​ខាងលើនេះ​ទើប​មាន​ការស្នើសុំ​អំពាវនាវ​ដល់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​មេត្តា​ត្រួតពិនិត្យ​លើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​ទាំងនេះ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ជាបន្ទាន់ តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​សម្តេច​ក្រឡាហោម ស ខេង ឲ្យបាន​ទាន់​ពេលវេលា​ផង បើ​មិន​អញ្ចឹងទេ នោះ​ច្បាស់​ជា​ព្រៃឈើ​ក្នុង​ខេត្ត​ម​ណ្ឌ​គិរី​នឹងរង​ការវិនាស​ហិនហោចរ​លា​យ​អស់ហើយ​។​

​អង្គភាព​យើងខ្ញុំ​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័​ន្ខ​ខាងលើ​បាន​ទេ ខណៈ​ពេល​នេះ​អង្ឋភាព​យើង​នឹង​រង់ចាំ​ទទួល​ព័ត៌មា​ន​ថ្មីៗ​បន្ថែម​ទៀត​រៀង​រាល់​ម៉ោង​ធ្វើការ​៕