ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ឯកឧត្តម​លោក​ឧកញ៉ា​គង់ ក្រឹង​នឹង​លោក​ជំទាវ​ម៉ាន រ៉ស់​អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ស្រាយ​បួស​
Wed,29 May 2019 (Time 07:52 AM)
ដោយ ៖ CBN Tv Online (ចំនួនអ្នកអាន: 104នាក់)

​ខេត្ត​ក្រចេះ ៖ នា​ថ្ងៃ​ទី​26 ខែ​ឧសភា ឆ្នាំ​2019 ឯកឧត្តម​លោក​ឧក​ញ៉ គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិសារ​អាហារ​ស្រាយ​បួស​នៃ​សាសនា​ឥស្លាម​រួម​ជាមួយ​សាសនិកជន​ប្រមាណ​97​គ្រួសារ​បាន​ចូលរួម​ផងដែរ​។​

​តាម​បណ្តាញ​របស់​លោក​ឧកញ៉ា​បាន​បង្ហាញ​ឱ្យ​ឃេ​ី​ញ​ថា​÷​លោក​ឧកញ៉ា​នឹង​លោកជំទាវ​បាន​ចូលរួម​ក្នុង​កម្មវិធី​ស្រាយ​បួស​ដែរ​ខ្មែរឥស្លាម​បាន​តម​អាហារ​នឹង​ទឹក​នៅ​វេលា​ពេល​ថ្ងៃ​ក្នុង​រយៈពេល​1​ខែ​កន្លងមកនេះ​បាន​បង្ហាញ​ឱ្យ​ឃេ​ី​ញ​ថា​ភាព​អត់ធ្មត់​នឹង​គោរព​ទៅតាម​សាសនា​ឥស្លាម​នេះ​ពិតជា​មាន​ភាព​តឹងរឹង​ធ្វេី​ឱ្យ​បងប្អូន​ខ្មែរឥស្លា​មអាច​គោរព​បាន​។ ការចូលរួម​របស់​លោក​ឧកញ៉ា​គង់​ក្រឹង​នឹង​លោក​ជំទាវ​ម៉ានសា​រ៉​ស់បាន​ចូលរួម​កម្មវិធី​នេះ​ស្ថិតនៅ​ភូមិ តុ​កែរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា​÷​នៅក្នុង​កម្មវិធី​នេះ​លោក​ឧកញ៉ា​គង់​ក្រឹង​នឹង​លោក​ជំទាវ​ម៉ានសា​រ៉​ស់បាន​ជួយឧ​ប​ត្ត​ម្ថ​នូវ​គ្រឿង​ឧបភោគ បរិភោគ ព្រម​ទាំង​ថវិកា​មួយចំនួន​ដល់​កម្មវិធី​បរិភោគ​អាហារ​ស្រាយ​បួស​ដែលមាន​សាសនិកជន​ឥស្លាម​ចូលរួម​ចំនួន​97​គ្រួសារ​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នេះ​ផង​ដែរ​បងប្អូន​ខ្មែរឥស្លាម​ទាំង​97​គ្រួសារ​បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា​គង់​ក្រឹង​នឹង​លោក​ជំទាវ​ម៉ានសា​រ៉ស់​ដែល​បាន​អញ្ជេី​ញ​ចូលរួម​កម្មវិធី​ធ្វេី​ឱ្យ​កម្មវិធី​នេះ​មាន​ភាព​អធិកអធ​មយ៉ាង​ក្រៃលែង​។​

​គួរ​រំលឹក​ផងដែរ​ថា​÷​កាលពី​ថ្ងៃ​ទី​24​ខែ​ឧសភា​ឆ្នាំ​2019​ឯកឧត្តម​លោក​ឧកញ៉ា​គង់​ក្រឹង​នឹង​លោក​ជំទាវ​ម៉ាន​សា​រ៉ស់​បាន​អញ្ជេី​ញ​ចូលរួម​ពិសារ​អាហារ​ស្រាយ​បួស​ជា​មួយ​បងប្អូន​ខ្មែរ​ឥស្លាម​នៅ​ព្រះវិហារ​ឥស្លាម​ស្ថិតនៅ​ភូមិ​ស្ទឹង ឃុំ កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​នៅក្នុង​កម្មវិធី​នោះ​លោក​ឧកញ៉ា​នឹង​លោកជំទាវ​ក៏បាន​ជួយឧ​ប​ត្ត​ម្ថ​ថវិកា​ចំនួន​2 000 000​រៀល សម្រាប់​ចំណាយ​ក្នុង​កម្មវិធី​នោះ​ផងដែរ​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា​÷​ក្រៅ​ពី​កម្មវិធី​ចូល​បួស​នឹង​ស្រាយ​បួស​របស់​បងប្អូន​ខ្មែរឥស្លាម​លោក​ឧកញ៉ា​នឹង​លោក​ជំទាវ​តែងតែ​ជួយឧ​ប​ត្ត​ម្ថជា​ថវិកា​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​ក្រីក្រ​ជួប​នូវ​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​។​សកម្មភាព​របស់​លោក​ឧកញ៉ា​នឹង​លោកជំទាវ​បាន​បង្ហាញ​ឱ្យ​ឃេ​ី​ញ​នូវ​ទឹកចិត្ត​សប្បុរសធម៌​យ៉ាងពិត​ប្រក​ដ​។​

​ទន្ទឹម​នឹង​សកម្មភាព​នោះ​លោក​ឧកញ៉ា​នឹង​លោក​ជំទាវ​មិនបាន​ប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ​អី​នោះឡេ​ី​យ​គឺ​ប្រជាពលរដ្ឋ​ដែល​ជួប​នូវ​ទុក្ខលំបាក​ពិតប្រាកដ​លោក​ឧកញ៉ា​នឹង​លោក​ជំទាវ​តែងតែ​ជួយឧ​ប​ត្ត​ម្ថជា​និច្ច​ទោះបី​នៅ​ចិត្ត​ឫ​នៅ​ខេត្ត​ឆ្ងាយ​ក៏​លោក​ឧកញ៉ា​តែងតែ​ជួយឧ​ប​ត្ត​ម្ថ​មិន​ដែលអ​ខាន​ឡេ​ី​យ​។​

​ក្រៅ​ពី​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​នូវ​ទុក្ខលំបាក​នោះ​ឯកឧត្តម​លោក​ឧកញ៉ា​នឹង​លោកជំទាវ​បាន​ចូលរួម​ន​ក្នុង​ការកសាង​សមិទ្ធផល​នានា​នៅក្នុង​ស្រុក​ស្នួល​ដូចជា​ផ្លូ​លំ វិមាន​2​ធ្នូ រួម​ទាង​សមិទ្ឋផល​ជា​សាធារណជា​ច្រេី​ន​ទៀត​ដេ​ី​ម្បី​ទុក​ជូន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ឱ្យបាន​ដឹង​ពី​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជ្យ​រដ្ឋាភិបាល​កម្ពុជា​។​