ព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សាលមហោស្រពខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ។
ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ មារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា លោក លោកស្រី នាយក នាយករងរដ្ឋបាល លោក មេបញ្ជា បញ្ហាការកងកម្លាំងទាំងបី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំរដ្ឋបាល ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មេឃុំចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មន្ត្រីរាជការ អង្គការ សមាគម និងវិស័យឯកជននានា ។