នៅរសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមីនា ឆ្នាំ២០២៣ និងលើកទិដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក អភិបាលរងខេត្តចំនួន ០៤ រូប កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត លោក លោកស្រី នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង/ស្រុកទាំង៥ និងមន្រ្តីចំណុះរដ្ឋបាលសាលាខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។
![](https://cbntvonline.com/wp-content/uploads/2023/03/FB_IMG_1680090795820.jpg)