ព័ត៌មានជាតិ

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោក ងិន សុវិមាន អភិបាលរងខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងស្រុកពេជ្រាដា តំណាងមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានមន្ទីរ-អង្គភាព អជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិឡៅរមៀតជាច្រើនរូប។ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា។

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *