ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៊ាងបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

ថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមកពីឃុំចំនួន៤ សរុបចំនួន២០គ្រួសារ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល។

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *