ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន​៣.២០០គ្រួសារ​ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង​ ស្រុកព្រៃឈរ​ ជើងព្រៃ​ បាធាយ​ កំពង់សៀម​ និងស្រុកស្ទឹងត្រង់​ ក្នុងខេត្តកំពង់ចាម​។

ពិធីសំណេះសំណាលនេះ​ បានរៀបចំធ្វើឡើងនៅ​ក្នុងបរិវេណវិទ្យាល័យ​ ហ៊ុន​ សែន​ ព្រៃទទឹង​ ភូមិព្រទទឹង​ ឃុំជ្រៃវៀន​ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន​ ៣.២០០គ្រួសារ​ នូវស្រូវពូជចំនួន​ ៣២០តោន​ ជាមួយសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *