ព័ត៌មានជាតិ

កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ព្រះវិហារ​ចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅតាម​ដងស្ទឹង​សែន​

ព្រះវិហារ​៖​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​ក្រុមមន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាន​ចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅតាម​ដងស្ទឹង​សែន​ចាប់ពី​ភូមិ​ដំណាក់​ក្រុង​ព្រះវិហារ​រហូតដល់​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​។

​មន្ត្រីជលផល​បាន​បន្តថា​ជា​លទ្ធផល​បង្ក្រាប​ឧបករណ៍​នេសាទ​ជា​លក្ខណ​:​គ្រួសារ​សរុប​ចំនួន​៩​ប្រភេទ​ស្មើ​៩៤​ឧបករណ៍​នេសាទ​រួមមាន​៖​តុម​,​ប៉ោង​,​មង​ពាក់​/​មង​រាយ​,​មង​ហ៊ុ​,​សន្ទូចរនង​និង​ឧបករណ៍​ល្មើស​ចំនួន​៦​ករណី​ត​។​ដូចជា​របាំង​ហ៊ុំ​ស្បៃ​មុង​,​របាំង​ព្រួល​និង​លូ​ស្បៃ​មុង​,​លប​កន្ទុយ​កណ្តុរ​,​ឧបករណ៍​ឆក់​ត្រី​និង​ដង​ថ្នង​ឆក់​ដួស​ត្រី​។​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ទាំងនោះ​បាន​បំផ្លាញចោល​នៅនឹងកន្លែង​កើតហេតុ​៕​​

   

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *