ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនម្នាក់ករណីកាប់រានទន្ទ្រានយកដីព្រៃរដ្ឋក្នុងតំបន់ការពារធម្មជាតិ

ព្រះវិហារ៖ចៅក្រមស៊ើបសួរនៃតុលាការខេត្តព្រះវិហារបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទម្នាក់ពីបទកាប់រុករានទន្ទ្រាដីរដ្ឋជាកម្មសិទ្ធិដាក់ក្នុងពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ។

ក្រោយការចាប់ខ្លួនដោយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តនៅក្នុងដែនព្រៃការពារធម្មជាតិនៅប្រាសាទតាម៉ៅក្នុងភូមិរលំឡែងឃុំរណសិរ្សស្រុកសង្គមថ្មីកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៥កុម្ភៈឆ្នាំ២០២១។

លោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃ២៦កុម្ភៈនេះថា៖ការកាប់រានដីព្រៃរដ្ឋនោះក៏ត្រូវគេសង្ស័យថាជនជាប់ចោទមានគូកនច្រើននាក់ទៀតនិងមានទាំងអ្នកមានអំណាចនិងលុយកាក់នៅពីក្រោយនៃការទន្ទ្រានដីព្រៃរដ្ឋនោះ។

លោកអនុប្រធានមន្ទីរបរិស្ថានបានបន្តថា៖នៅល្ងាចថ្ងៃទី២៥កុម្ភៈលោកទីវគឹមពិសាលចៅក្រមស៊ើបសួរបានបញ្ចប់ការសាកសួរនិងបានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទម្នាក់ឈ្មោះឆុងផាន់ភេទប្រុសអាយុ១៩ឆ្នាំ។ជននេះត្រូវបានចោទតាមមាត្រា៦២ពីបទកាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕

  

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *