ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះរៀបចំពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១០

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោសក័ ពស ២៥៦៤ ត្រូវនឹងថ្ងៃ ទី០២ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះរៀបចំពិធីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១០ ក្រោមប្រធាន «ស្ត្រី និងការអភិវឌ្ឍ ក្នុងបរិកាណ៍កូវី-១៩ » ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម និងលោកជំទាវជាអភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្តលោក លោក ស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងសមាជិកា សមាគមនារីប្រមាណជាង៦០នាក់។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ប្រធានសមាគមនារីខេត្ត ដែលបានបំពេញតួនាទី និងដឹកនាំការងារកន្លងមកបានល្អប្រសើរ ក្នុងភាពទទួលខុសត្រូវខ្ពស់ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបង្កើនចំនួនស្រ្តីក្នុងមុខតំណែងក្នុងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ខេត្ត ក៏ដូចជាជូនរដ្ឋាភិបាល។

ឯកឧត្តមបន្តថា ក្នុងបរិបទ នៃជំងឺរាតត្បាត កូវីដ-១៩នេះបានធ្វើឲ្យអ្វីៗ គ្រប់យ៉ាងជួបនឹងបញ្ហាសម្រាប់យើងគ្រប់គ្នា និងឈានទៅប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូចនេះយើងចាំបាច់ត្រូវជម្នះគ្រប់ឧបសគ្គដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តីក្នុងការដោះស្រាយគ្រប់ជំពូកតាមមន្ទីរ អង្គភាពរហូតដល់មូលដ្ឋាន ដើម្បីភាពសុខដុមរបស់ប្រជាពលរដ្ឋតាមសហគមន៍ រស់ក្រោមដំបូលសន្តិភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម គណៈអភិបាលខេត្តបានផ្តល់ជាថវិកាមួយចំនួន និងសំពត់ស៊ឹងក្នុងម្នាក់ទទួលបានមួយសំពត់ដើម្បីជាការលើកទឹកចិត្ត៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *