ព័ត៌មានជាតិ

ត្រៀមរួចហើយដីសម្រាប់ទុកបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីត១៩

ស្ទឹងត្រែង:អាជ្ញាធរខេត្តស្ទឹងត្រែងបានត្រៀមលក្ខណៈរួចហើយដីសម្រាប់ទុកបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីត១៩។

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋបាលក្រុងស្ទឹងត្រែងមន្ទីរធម្មការនិង សាសនាខេត្ត  បានចុះពិនិត្យមើលទីតាំងដីសម្រាប់ត្រៀមរៀបចំធ្វើឈាបនដ្ឋានបូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីត-១៩។ឈាបនដ្ឋាននេះ មានទីតាំងស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង លើផ្ទៃដីទំហំ៤ហិចតា។

 

សូមបញ្ចាក់ថានៅខេត្តស្ទឹងត្រែងរហូតមកទល់នឹងពេលនេះមិនទាន់មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងខេត្តនេះនៅឡើយទេ។ប៉ុន្តែអាជ្ញាធរបានអប់រំផ្សព្វផ្សាយនិងអនុវត្តទៅតាមក្រសួងសុខាភិបាល៕

 

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *