ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង សូម​គោរពជូនពរ​​​សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពជូនពរ ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាគោរព ស្រឡាញ់ និងដឹងគុណប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។

ជាថ្មីម្ដងទៀតនាឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *