ព័ត៌មានជាតិ

លទ្ធផលពីមន្ទីរពិ​សោធន៍បានបញ្ជាក់​ថាខ្ញុំអវិជ្ជមា​នពីកូវីដ-១៩

ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយបន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថាខ្ញុំអវិជ្ជមានពីកូវីដ-១៩ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី២ខែកក្កដាឆ្នាំ២០២១នេះ។ក្នុងចំណោមមេដឹកនាំអាស៊ានប្រហែលមានតែខ្ញុំម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ខ្ញុំសង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។ដើម្បីធានាថាពុំមានលើកទី៤មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺការធ្វើតេស្តរហ័សនិងកាន់តែធានាសម្រាប់ទាំងអស់គឺការមិនជួបគ្នាដោយផ្ទាល់និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *