ព័ត៌មានជាតិ

សម្តេចហ៊ុនសែ​​​ន​៖​ទោះតម្លៃណាក៏ដោយ​នឹ​ងតាំ​​ងចិ​​ត្តរកវ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩​ដើម្បីចាក់ជូនប្រជា​ពលរដ្ឋ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនថ្លែ​ក្នុងឱកាសទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩​របស់ប្រទេស​ជប៉ុននាយប់ថ្ងៃទី២៣កក្កដាបាន​ប្តេជ្ញា​ចាក់​វ៉ាក់សាំង​កូវីដ១៩​​អោយ​ពលរដ្ឋ​។ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ចុះ​ដើម្បី​បង្កើន​ភាព​ស៊ាំ​នៅ​ក្នុង​សង្គម​ទប់ទល់​ជាមួយ​នឹង​ជំងឺ​កូវីដ១៩​។ ​សម្តេចហ៊ុនសែន​អះអាង​ទៀត​ថា​ខ្លួន​មាន​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឲ្យ​បាន​១៣​លាន​នាក់​ឬ​ស្មើជាង​ ​៨០%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​ ជា​ចំនួនលើសពីផែនការចាក់វ៉ាក់សាំងបច្ចុប្បន្នដែលមានត្រឹម១០លាននាក់។ក្នុងឱកាសនោះផងដែរសម្តេចបាន​ប្រកាសថាទោះតម្លៃណាក៏ដោយខ្លួន​នឹងតាំងចិត្តរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលដល់អាយុត្រូវចាក់ហើយដែលគ្រូ​ពេទ្យអនុញ្ញាតអោយ​ចាក់។សម្តេច ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាល​កំពុង​មានគោលដៅចាក់វ៉ាក់សាំងដល់ពលរដ្ឋអោយ​បាន១៣លាននាក់ឬស្មើជាង៨១.២៥​% នៃចំនួនប្រជាជនកម្ពុជា​សរុប។ ចំនួននេះ ជាចំនួនលើសពីផែនការបច្ចុប្បន្នសម្រាប់​ពលរដ្ឋ​១០លាននាក់ ដែល​គិតមកត្រឹមពេលនេះ ​ការចាក់នៅ​ទូទាំងប្រទេស សម្រេចបាន​ជាង​៦.៥លាន​នាក់ឬស្មើនឹង​៦៤.៥៥%។
ជាងនេះទៅទៀតនោះសម្តេចហ៊ុន សែនក៏បានបន្ថែមថាផែនការ​​​​ចាក់វ៉ាក់សាំងដល់​ពលរដ្ឋវ័យជំទង់អាយុ​ចាប់ពី១២ដល់​១៧ឆ្នាំ ​ចាប់ពីថ្ងៃទី​១សីហា តទៅផងដែរ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងទេថាតើនឹងត្រូវ​ចាប់ផ្តើមចាក់ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទណានោះទេ។​រហូតដល់ថ្ងៃទី២៤កក្កដា​២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៨៦០នាក់​(ឆ្លងសហគមន៍​​៤៦៥និង​នាំចូល៣៩៥)និងមានជាសះស្បើយ​១០៧៤នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​៧២១០៤នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន៦៤៥៤៨នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​៣២នាក់​សរុប​ស្លាប់១២៥៤នាក់ ។ សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងចាក់វ៉ាក់សាំងការពារ​។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *