ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ស្តីពី បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ តាមរយៈវីដេអូសន្និសីទ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិ ស្តង់ដារអប្បបរមា សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងរមណីដ្ឋានទេសចរណ៍” ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរទេសចរណ៍ខេត្ត។

 

ពិធីផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលនេះដំណើរការស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តាមរយៈវីដេអូ (Video Conference)៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *