នារសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ ត្រៀមអនុវត្ត ភារកិច្ច តាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពេលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ។ ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានមានប្រសាសន៍ណែនាំបន្ថែម នូវការពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និងចូលរួមប្រឆាំងទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល៕
Related Articles
សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃបានរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលមកពី២៥ រាជធានី-ខេត្ត សម្រាប់តម្រង់ទិសដល់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបជាប់ឆ្នោតថ្មី
Posted on Author cbn
ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ […]
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅបន្ត
Posted on Author cbn
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងា […]
ស្ត្រីម្នាក់សម្រាលបានកូនភ្លោះចំនួនបីនាក់ដោយសារតែខ្វះលទ្ធភាពបានលើកដៃប្រណមដើម្បីស្នើសុំជាថវិកាខ្លះៗក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារនិងសម្ភារៈរបស់កូនៗមួយចំនួន
Posted on Author cbn
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទទី 26 ខែកញ្ញាឆ្នាំ 2022ក្រុម […]