ព័ត៌មានជាតិ

​បង្ក្រាប​ល្បែង​ជល់​មាន់នៅ​ខេត្ត​កែប​រឹបអូស​បានតែ​ម៉ូតូ​និង​វត្ថុតាង​

កែប​៖​កម្លាំង​នគរបាល​ខេត្ត​កែប​សហការ​ជាមួយ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បាន​បង្ក្រាប​ករណី​ល្បែង​ជល់​មាន់​មួយកន្លែង​ដោយ​រឹបអូស​ម៉ូតូ​និង​វត្ថុតាង​មួយចំនួន​ក្រោយពី​ជនសង្ស័យ​រត់គេចខ្លួន​អស់​។​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ស្ថិត​ក្នុងភូមិ​ទួល​សា​ងាំ​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​កាលពី​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០​។


​មន្ត្រីនគរបាល​ខេត្ត​កែប​បានឱ្យដឹងថា​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៣​ខែឧសភា​លោក​វរសេនីយ៍ទោ​កើត​សាវុធ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង​ក្នុងភូមិ​ទួល​សា​ងាំ​ឃុំ​អង្កោល​ស្រុក​ដំណាក់​ច​អ​ង្អើ​រ​។​ក្រោយ​ទទួលបាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បែន​តារា​ស្នងការ​នគរបាល​ខេត្ត​កែប​។​

​ព្រោះតែ​ដឹងខ្លួន​មុន​ក្រុម​ជនសង្ស័យ​បាននាំគ្នា​រត់គេច​អស់​ដោយ​បន្សល់ទុក​នូវ​ម៉ូតូ​ប្រាំ​គ្រឿង​មាន់​និង​ស៊ុម​ចំនួន​ពីរ​ប្រដាប់​ត​ខ្នាយ​ព្រមទាំង​ឧបករណ៍​បម្រើឱ្យ​ការប្រព្រឹត្ត​ល្បែង​ជល់​មាន់​មួយចំនួន​នៅនឹងកន្លែង​។​ដូច្នេះ​សមត្ថកិច្ច​ក៏បាន​រឹបអូស​វត្ថុតាង​ទាំងនោះ​ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *