ព័ត៌មានជាតិ

​បើក​កង់​បី​លឿន​ទៅបុក​ប្រកាន់​ដៃ​ស្ពាន​បណ្តាលឱ្យ​រងរបួស​២​នាក់

ភ្នំពេញ​៖​បុរសអ្នកបើកកង់បី​បានរងរបួសធ្ងន់និង​រួម​ដំណើរ​​ម្នាក់ទៀត​បាន​រងរបួស​​ស្រាល​​បន្ទាប់ពី​ជិះ​កង់​បីយ៉ាង​លឿន បាន​វ៉ា​ជែង​ជាមួយនឹង​រថយន្តក៏​ជ្រុល​ទៅបុក និង​ប្រកាន់​ដៃ​ស្ពាន​អាកាស ៧ មករា​។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុច​គល់ស្ពាន​អាកាស​៧​មករា នៅក្នុង​ភូមិ​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខកាលពី​​រំលងអធ្រាត្រ​ចូល​ថ្ងៃទី ៩​ខែឧសភា ឆ្នាំ​២០២០។​

​ជនរងគ្រោះ​មានឈ្មោះ អួន បញ្ញា ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​រត់​កង់​បី រស់នៅក្នុង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា​របើក​កង់​បី​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HY.9358​រងរបួស​ធ្ងន់​។​ចំណែកឯ​អ្នកជិះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ រងរបួស​ស្រាល​បាន ដើរ​ចេញទៅ​បាត់ ។​

​ក្រោយមក​សមត្ថកិច្ច ជំនាញ​បាន​យក​កង់​បី​ឥណ្ឌា​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *