ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេងអញ្ជើញ​ចូល​រួម​​ជា​គណៈអធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​អគារសិក្សា​ពុទិ្ធក​សាកល​វិទ្យាល័យ​ព្រះសីហមុនីរាជា

នា​ព្រឹក​ថ្ងៃ​ចន្ទ ០៤កើត ខែ​អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូល​រួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​អគារសិក្សា​ពុទិ្ធក​សាកល​វិទ្យាល័យ​ព្រះសីហមុនីរាជា​ក្នុង​បរិវេណ​វត្ត​ស្វាយពពែ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ និង​ជាមេ​បញ្ជា​ការ​កងទ័ព​ជើង​គោក តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​។

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *