ព័ត៌មានជាតិ

គណៈកម្មការរៀបចំគម្រោងខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិភាក្សា លើការរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត

 

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា លើការរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត ដើម្បីប្រជុំពិនិត្យ ពិភាក្សា ក្នុងកិច្ចការងារអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាន៍ថា៖ថា ក្នុងនាមសមាជិកគណៈកម្មាធិការរៀបចំគម្រោងខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងគម្រោង ចាត់ចែង ការសិក្សា និងរៀបចំគម្រោង រៀបចំសំណើគម្រោង ដោយមានជំនួយពីអ្នកជំនួយបច្ចេកទេស ព្រមទាំងពិនិត្យ អនុម័តសំណើគម្រោង។

ឯកឧត្តមបានបន្ថែមថា៖កិច្ចប្រជុំនេះគឺមានគោលបំណង ដើម្បីពិភាក្សាជ្រើសរើសគម្រោងអភិវឌ្ឍន៍ ដោយប្រើថវិកាអភិវឌ្ឍន៍ក្នុងខេត្តកណ្តាល សំដៅធ្វើឲ្យគម្រោងដែលបានស្នើឡើងទទួលបានលទ្ធផលល្អ មានគុណភាពខ្ពស់ ប្រសិទ្ធភាព និងជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *