ព័ត៌មានជាតិ

អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ”ការគិតគូរឡើងវិញពីទេចរណ៍-Rethinking Tourism“

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខា រ៉ាម អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ជា្របការយល់ដឹង និងសម្អាតទីក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ”ការគិតគូរឡើងវិញពីទេចរណ៍-Rethinking Tourism”

ក្នុងឱកាសនោះដែរក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការ និងព្រះសង្ឃវត្តសន្តិភាព លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងទាំង ៣ចំណុះសាលាក្រុង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះសាលាក្រុង ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ លោកគ្រូ អ្នកគ្រូ យុវជនកាយឫទ្ធ និងយុវជនស.ស.យ.ក សរុបវត្តមាន ១៨៥នាក់ ស្រី៦៩នាក់។

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *