ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន បានអញ្ជើញនាំយកពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនបងប្អូនប្រជាកសិករចំនួន៦៩២គ្រួសារ

ព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នាំយកពូជស្រូវរបស់រាជរដ្ឋាភិបាល ចែកជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ចំនួន៦៩២គ្រួសារ ស្មើនឹង៥២ ៧០០គីឡូក្រាម ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ស្នើសុំឲ្យបងប្អូនជួយថែរក្សាទីទួលសុវត្ថិភាព សម្រាប់ប្រើប្រាស់ប្រយោជន៍រួម ក្នុងមូលដ្ឋានយើងសម្រាប់ជួយដោះស្រាយនាពេលមានគ្រោះមហន្តរាយ ជៀសវាងការរំលោភយកដីសម្បត្តិរួម និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមដាំដុះស្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដាំដុះតាមបច្ចេកទេសកសិកម្ម ឱ្យបានល្អប្រសើរ ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *