ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុល​ឆ្នាំ២០២២ និងទិសដៅភារកិច្ចការងារបន្ត

នាព្រឹកថ្ងៃចន្ទ​ ៧កើត ខែកត្តិក​ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២២ នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា​ ឆ្នាំ២០២២ និងទិសដៅភារកិច្ចការងារបន្តរបស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក​នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ឯកឧត្តម ស្វាយ​ សំអ៊ាង​ បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ជាមួយបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត​ និងការអនុវត្តការងាររបស់មន្ត្រីមូលដ្ឋាន ដេីម្បីលើកទិសដៅភារកិច្ចការងារបន្ត។ ទន្ទឹមនោះ ឯកឧត្តម ក៏បានជំរុញ ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការ​ពង្រឹង​ រក្សាសន្តិសុខ សណ្តាប់ធ្នាប់​ សាធារណៈ​ ពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក​ ព្រមទាំងទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកាផងដែរ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *