ព័ត៌មានជាតិ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បេីកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងពេលមានសម្ពាធអតិផរណា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវគ្គ បណ្តុះ បណ្តាលស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងពេលមានសម្ពាធអតិផរណា​ ដែលរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង/ស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង/ស្រុក ព្រមទាំងមន្រ្តីទទួលបន្ទុកកម្មវិធី ឃុំ/សង្កាត់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ​អគាររដ្ឋបាលខេត្ត។
cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *