ព័ត៌មានជាតិ

​ព្រះសង្ឃ​ជិត​៣០​អង្គ​ក្នុង​វត្ត​វត្ត​តា​សែង​បាន​ប្រតិកម្ម​ទៅនឹង​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​

ព្រះវិហារ​៖​ព្រះសង្ឃ​ជិត​៣០​អង្គ​គង់​ក្នុង​វត្ត​ប្រាសាទព្រះខ័ន​ហៅ​វត្ត​តា​សែង​ស្ថិតនៅ​ឃុំ​រណសិរ្ស​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​បាន​ប្រតិកម្ម​ទៅនឹង​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​”TanKimsour”​។​

ម្ចាស់​ហ្វេ​ស​ប៊ុ​កបាន​ស​សេរ​ក្នុង​អា​ខោ​ន​របស់ខ្លួន​ថា​៖​មាន​អា​ត្រងោល​ម្នាក់​បាន​យក​ពុទ្ធសាសនា​មក​បិទបាំង​អំពើ​ដ៏​ថោកទាប​របស់ខ្លួន​ដោយ​លាក់ទុក​ឈើ​ប្រណីត​ខុសច្បាប់​រាប់រយ​គីប​នៅក្នុង​វត្ត​។​ឥឡូវនេះ​គេ​ចង់​រករឿង​ខ្ញុំ​ហើយ​…​អូយ​អូន​ភ័យ​ណាស់​។​

​សំណេរ​បាន​បន្តថា​៖​ម្តង​មិន​អី​ទេ​តែ​នេះ​លើក​ទី​២​លើក​ទី​៣​យិ​ស​!​តិច​ហែក​ខ្ទេច​វ៉ើ​យ​!​គ្រាន់តែ​ផ្តាំ​ប្រាប់​ទៅ​អា​ត្រងោល​ឯង​ថា​មិនទាន់​រួចខ្លួន​ទេ​វ៉ើ​យ​។​ពួកយើង​កំពុង​តាមឃ្លាំមើល​អំពី​សកម្មភាព​របស់​ឯង​ហើយ​ឮ​អត់​អា​ត្រងោល​ម្នាក់​នៅ​វត្ត​សែង​ខេត្តព្រះវិហារ​?​កុក​វា​អាច​ភ្លេច​ជុង តែ​ជុង​មិន​ភ្លេច​កុក​ទេ​។​

​ក្នុង​អត្ថន័យ​សំណេរ​នេះ​ត្រូវបាន​ព្រះគ្រូ​បញ្ញា​សីល​ញាណ​នាត​សុ​ផានិត​ទី​ព្រឹក្សា​ផ្ទាល់​មហាសុមេធាធិបតី​នួន​ងែ​ត​មាន​សង្ឃដីកា​ថា​៖​អ្នកសរសេរ​គឺ​បាន​ត្មេះ​ដៀល​យ៉ាងធ្ងន់ធ្ងរ​អាច​សំដៅ​ទៅលើ​សង្ឃ​មួយអង្គ​។​តែ​វា​ធ្វើ​ប៉ះពាល់​សតិអារម្មណ៍​សង្ឃ​ទូទៅ​និង​ពុទ្ធបរិស័ទ​ដែល​ម្ចាស់​អា​ខោ​ន​រូបនេះ​មានបំណង​ត្មេះ​ដៀល​,​ប្រមាថ​,​និង​មើលងាយ​អ្នក​គោរព​សាសនា​។​

​ព្រះគ្រូ​បញ្ញា​សីល​ញាណ​នាត​សុ​ផានិត​បាន​បន្តថា​៖​ចំពោះ​ឈើ​នៅក្នុង​វត្ត​ដែល​អ្នកសរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​”TanKimsour”​មាន​ចេតនា​បរិហារកេរ្តិ៍​នោះ​ជា​ឈើ​ដែល​អាជ្ញាធរខេត្ត​បានប្រគល់​មាន​ឈើ​ជាង​២០០​ម៉ែត្រគូប​ជូន​វត្ត​តា​សែង​ទុក​កសាង​សមិទ្ធផល​។​

​ព្រះគ្រូ​បាន​បន្តថា​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​កន្លងទៅ​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​ប្រគល់​ឈើ​ចំនួន​២៤៣​ម​៣,៦៦៣​ប្រគេន​ជូន​ព្រះគ្រូ​អធិការ​និង​គណៈកម្មការ​វត្ត​ប្រាសាទព្រះខ័ន​ហៅ​វត្ត​តា​សែង​ស្ថិតនៅ​ឃុំ​រណសិរ្ស​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។

​ឈើ​នេះ​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​,​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​,​អាជ្ញាធរ​ស្រុក​,​ឃុំ​ជាច្រើនរូប​ផងដែរ​។​គម្រោង​សាងសង់​ក្នុង​វត្ត​ប្រាសាទព្រះខ័ន​មានដូចជា​ព្រះវិហារ​បិត​ជញ្ជាំង​និង​ក្រាល​បាត​អំពី​ឈើ​សាងសង់​កុដិ​ចំនួន​១២​បន្ទប់​បេតុង បិត​និង​ក្រាល​ឈើ​សាង​សង់សាលា​ទទួលភ្ញៀវ​និង​ឈើ​សាលាឆាន់​បិត​ក្រាល​ឈើ​សារមន្ទីរ​បិត​ក្រាល​ឈើ ។​

លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​បានបញ្ជាក់​បន្ថែមទៀតថា​ឈើ​ដែល​ប្រគល់​ពេលនេះ​គឺ​តម្រូវ​ឱ្យតែ​វត្ត​នេះ​តែមួយគត់​ដើម្បី​លោក​យកទៅ​ចាត់ចែង​។​មិនមែន​ជនណាម្នាក់​មក​ចាត់ចែង​សាង​សាង់​ជំនួស​ព្រះគ្រូ​បញ្ញា​សីល​ញាណ​នាត​សុ​ផានិត​ទី​ព្រឹក្សា​ផ្ទាល់​មហាសុមេធាធិបតី​នួន​ងែ​ត​នោះបានទេ​។​

​ករណីនេះ​ទោះបី​ម្ចាស់​អា​ខោ​ន​ឈ្មោះ​”TanKimsour”​មិនបាន​បញ្ចេញ​ប្រនាម​ឬ​ឈ្មោះ​នរណា​ជា​អា​ត្រងោល​ក្តី​។​តែ​ព្រះគ្រូ​បញ្ញា​សីល​ញាណ​នាត​សុ​ផានិត​មាន​សង្ឃដីកា​ថា​គឺ​បាន​ចោទប្រកាន់​និង​បរិហារកេរ្តិ៍​ចំពោះ​លោក​ក្នុង​វត្ត​តា​សែង​ទាំងមូល​។​លោក​នឹង​ពិគ្រោះ​ជាមួយ​អ្នកច្បាប់​តើ​ត្រូវមាន​វិធានការ​យ៉ាងណា​តាមផ្លូវ​ច្បាប់​៕​

   

    

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *