ព័ត៌មានជាតិ

​ប្រជាជន​ហុងកុង​ឧបត្ថម្ភ​ម៉ាស់ចំនួន​២​ម៉ឺនដល់ក្រសួង​អប់រំ​កម្ពុជា

​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​បានទទួល​ម៉ាស​ចំនួន​២​ម៉ឺន ពី​ប្រជាជន​ហុងកុង​។​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ម៉ាស់​ចំនួន​២​ម៉ឺន​ម៉ាស់​នេះ​។​

​ម៉ាស​ទាំងអស់នេះ​គឺ​សម្រាប់​បែងចែក​ជូន​បុគ្គលិក​អប់រំ​ទូទាំង​២៥​រាជធានី​ខេត្ត​ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មនា​ប្រសាសន៍ថា​៖​ការឧបត្ថម្ភ​ម៉ាស់​នេះ​បានបញ្ជាក់​នូវ​ទឹកចិត្ត​សប្បុរស​ដ៏​ថ្លៃថ្លា​របស់​ប្រជាជន​ហុងកុង​ចំពោះ​ប្រជាជន​កម្ពុជា​។​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​រួមគ្នា​ដើម្បី​គ្រប់គ្រង​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រាលដាល​ជា​សាកល​៕​​

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *