ព័ត៌មានជាតិ

ព្រឹក​​ថ្ងៃទី២​វិច្ឆកា​២០២​០យើងរក​ឃើញករណី​ជំ​ងឺកូវីដ-១៩​ថ្មី​​១នា​ក់និង​មិន​មានជា​សះស្បើយ​​ទេ

រហូតដល់ម៉ោង​០៨:៣០​ព្រឹក​ថ្ងៃទី២​វិច្ឆកា​២០២០​យើងរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​១នាក់​(ករណីនាំចូល​ ជនជាតិ​ខ្មែរ​រកឃើញវិជ្ជមានក្រោយធ្វើតេស្តលើកទី២​នៅថ្ងៃទី១៣)​។ដូច្នេះចំនួនសរុបកើន២៩២នាក់​​​​ ចំនួនសំរាកនៅពេទ្យ​កើន៩នាក់​​ចំនួនជាសះស្បើយសរុបចំនួន២៨៣នាក់​​និងស្លាប់គ្មាន​។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ល។ យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *