ព័ត៌មានជាតិ

ល្បែងស៊ីសង​តាម​អន​ឡាញ​​ខេន​ណូ​ (Keno​ Online)​ត្រូវ​បា​ន​បិទ​ទូ​ទាំ​ង​ប្រទេស

 

គេហទំព័រអគ្គស្នងការនគរជាតិបានចុះផ្សាយថាបន្ទាប់​ពី​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២០​ ក្រុម​ប្រតិបត្តិការ​នៃ​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការ​លេងល្បែង​កាស៊ីណូ​ឆ្នោត​ ឡូ​តូ​ ភ្នាល់​បាល់​ភ្នាល់​អន​ឡាញ​ និង​ល្បែងភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ បាន​ចុះ​ពិនិត្យ​ ក្រុមហ៊ុន​ ស៊ិ​ន​ នី​វ​ ដែល​មាន​ទីស្នាក់ការ​នៅ​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ និង​បាន​ រក​ឃើញ​ថា​ តំណាង​ចែកចាយ​មួយ​ចំនួន​ពិតជា​បាន​ធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ​ Keno​ ប្រាកដ​មែន​ ។

​ ដូច្នេះ​ ល្បែងស៊ីសង​អន​ឡាញ​ ខេន​ណូ​ Keno​ online​ ត្រូវ​បាន​បិទ​ទូ​ទាំង​ប្រទេស​ ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ​ Keno​ ចាប់ពី​ថ្ងៃនេះ​តទៅ​ ។​ប្រជាពលរដ្ឋ​ សូម​អរគុណ​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​បាន​ទទួល​ យក​សំណូមពរ​មហាជន​ ហើយ​ចុះ​បិទ​ល្បែងស៊ីសង​ប្រភេទ​នេះ​ មិន​អោយ​មាន​តទៅ​ទៀត​ ៕

 

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *