ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងចុះពិនិត្យមើលការកែលម្អរសោភណ្ឌភាពនានាក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការរួមដំណើរពីឯកឧត្តមអភិបាលរងខេត្ត  លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការកែលម្អរសោភណ្ឌភាពក្រុងស្វាយរៀងរួមមាន៖

១-ពិនិត្យទីតាំងស្រះវង់កំពុងរៀបចំក្រាលការ៉ូឡាថ្មី លាបថ្នាំ បំពាក់ភ្លើងបំភ្លឺលម្អរ សួនច្បារ ដាំដើមឈើ និងពិនិត្យស្រះទឹកដើម្បីធ្វើពិធីព្រលែងត្រីចម្រុះពណ៌នៅក្នុងស្រះនេះ ដែលគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២១ខាងមុខ។

២- ពិនិត្យទីតាំងក្នុងការរៀបចំវិថីលក់ម្ហូបអាហារនៅសងខាងផ្លូវខាងត្បូងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីចូលរួមកែសម្រួលដល់សោភណ្ឌភាពក៏ដូចជាបញ្ជៀសការកកស្ទះចរាចរណ៍នៅខាងមុខមន្ទីរពេទ្យនាពេលកន្លងមក។

៣- ពិនិត្យសាលប្រជុំធំសាលាខេត្តកំពុងធ្វើការជួសជុលសម្ភារបរិក្ខារផ្សេងៗដែលបានខូចមួយចំនួនកន្លងមក ដើម្បីត្រៀមលក្ខណះទទួលនូវកិច្ចប្រជុំសំខាន់ៗផ្សេងៗ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *