ព័ត៌មានជាតិ

កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឃាត់​រថយន្ត​១​គ្រឿង​ដឹកឈើ​ប្រណីត​ខុសច្បាប់​ ​

ខេត្តព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៦​ធ្នូ​ឆ្នាំ​២០២០​កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​វៀង​បាន​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យូ​តា​ហាយ​ឡែ​ន​ឌ័​រដែ​ល​ផ្ទុក​ឈើ​ប្រណីត​ពេញ​។​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​នេះ​ត្រង់​គីឡូម៉ែត្រ​លេខ​៥៩​ស្ថិតក្នុង​ភូមិ​រំចេក​ឃុំ​រមណី​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​

 
​លោក​នួន​សុខុម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​ប្រាប់ឱ្យដឹង​ថាៈ​ឈើ​ដែល​ផ្ទុក​នៅក្នុង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ BC6332​នោះ​គឺជា​ប្រភេទ​ឈើប្រណិត​ធ្នង់​។​ប៉ុន្តែ មិនទាន់បាន​រាប់​ចំនួន​ដុំ​និង​ធ្វើការ​វាស់វែង​នៅឡើយ​ទេ​។

 

​វត្ថុតាង​បទល្មើស​ទាំងនេះ​នឹងត្រូវ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​ជា​ធរមាន​។​ចំពោះ​វត្ថុតាង​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ចងក្រង​សំណុំរឿង ចាត់ការ​តាមច្បាប់​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *