ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ សូមពលរដ្ឋខ្មែរកុំដើរលេងកម្សាន្តតាមព្រំដែនវៀតណាមខណៈជំងឺកូវីដ-១៩កំពុងផ្ទុះឡើង

ភ្នំពេញ៖​ពេលមានជំងឺកូវីដ-១៩កំពុងផ្ទុះឡើងនៅប្រទេសវៀតណាមលោកម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ថានៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនាពេលខាងមុខនេះ សូមកុំទៅដើរកម្សាន្តនៅតាមទីតាំងណាដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩។

 

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ទីតាំងដែលមានហានិភ័យខ្ពស់ដូចជាតាមព្រំដែនប្រទេសមួយចំនួន រួមមានប្រទេសវៀតណាម ដែលកំពុងផ្ទុះរាតត្បាតខ្លាំងជំងឺ កូវីដ-១៩។ការអំពាវនាវនេះ​ បានធ្វើឡើងស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម កាន់តែខិតជិតមកដល់ហើយប្រទេសវៀតណាមកំពុងមានការផ្ទុះរាតត្បាតខ្លាំងផងដែរ។

ទន្ទឹម​នឹងនោះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរកម្សាន្តដោយមិនត្រូវធ្វេសប្រហែសទេ ត្រូវមានម៉ាស់ អាល់កុល ក៏ដូចជាជែលលាងដៃនៅជាប់ខ្លួនជានិច្ច

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *