ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពតទទួលអំណោយពីសប្បុរសជនសម្រាប់វិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

ខេត្តកំពត ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលអំណោយពី លោកឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក សម្រាប់វិធានការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត។

អំណោយដែលទទួលបាននាពេលនេះក្នុងនោះរួមមាន ៖ ថវិកា៤,០០០,០០០រៀល មី១០០កេស និងទឹកសុទ្ធ៣០០កេស។

ក្នុងនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកអគនាយកក្រុមហ៊ុន ដែលតែងតែផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់ រដ្ឋបាលខេត្ត ដើម្បីបម្រើដល់ដំណើររដ្ឋបាលខេត្ត នានា ជាពិសេសជួយដល់ខេត្តក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *